ភេរវកម្ម​ក្រុង​ប៉ារីស៖​រក​ឃើញ​ស្នាម​ម្រាមដៃ Salah Abdeslam ក្នុង​ទីក្រុង​ព្រុចសែល

នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក ព្រះរាជអាជ្ញា​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី៨ មករា​ពី​ការ​រក​ឃើញ​វត្តមាន​ស្នាមម្រាមដៃ​ជន Salah Abdeslam នៅ​ក្នុង​ផ្ទះ​មួយ​ក្នុង​ទីក្រុង​ព្រុចសែល​កាល​ពី​ថ្ងៃទី១០ ធ្នូ ឆ្នាំ ២០១៥។ Salah Abdeslam គឺ​ជា​ជនសង្ស័យ​បង្ក​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ទី១៣ វិច្ឆិកា​កន្លង​ទៅ។ ទន្ទឹម​គ្នា​នេះ ប៉ូលិស​បែលហ្សិក​ក៏​បាន​រក​ឃើញ​ជាតិ​ស្លាកស្នាម​ផ្ទុះ និង​ខ្សែក្រវ៉ាត់​ចំនួន ៣ខ្សែ​ដែល​អាច​ជា​ប្រើ​សម្រាប់​ដាក់​ជាតិ​ផ្ទុះ​ពាក់​ជាប់​នឹង​ខ្លួន។

  • ភេរវកម្ម​ក្រុង​ប៉ារីស៖​រក​ឃើញ​ស្នាម​ម្រាមដៃ Salah Abdeslam ក្នុង​ទីក្រុង​ព្រុចសែល已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/01/08  Category:​អន្តរជាតិ
Tags: