ស្ថាប័ន​-​ក្រសួង​ទាំង​១០​ដែល​មាន​ប្រភព​ចំណូល​ច្រើន​ជាងគេ​

​ក្នុង​ចំណោម​អ្នកធំ​រាប់​សិប​នាក់​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ គ្រប់គ្រង​អំណាច​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ក្រៅពី​ការ​ចង់​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ដែល​ក្តាប់​រួម​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​ (​រាជរដ្ឋាភិបាល​)​ទាំងមូល​ គឺ​ការ​ចង់​កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ផង​ ជា​រដ្ឋមន្ត្រី​ផង​ និង​ជា​ទេស​រដ្ឋមន្ត្រី​ផង​ ជា​រដ្ឋមន្ត្រី​ផង​ ព្រមទាំង​ការ​ចង់​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ ឬ​រដ្ឋលេខាធិការ​នៃ​ក្រសួង​ ឬ​លេខាធិការដ្ឋាន​នីមួយៗ​ ជា​ រឿង​សំខាន់​ណាស់​ ហើយ​"​គ្រប់ទឹក​"​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ឬ​រដ្ឋលេខាធិការ​ក្រសួង​ ឬ​លេខាធិការដ្ឋាន​ដែល​មាន​ប្រភព​ចំណូល​ច្រើន​ ។​ នៅ​ពេល​នេះ​ គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​នូវ​ស្ថាប័ន​-​ក្រសួង​ដែល​មាន​ប្រភព​ចំណូល​ច្រើន​ជាងគេ​ទាំង​១០(​ព្យាករណ៍​សម្រាប់​ឆ្នាំ​២០១៦)​ ដូច​ខាងក្រោម​ ៖

១-​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​(​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ជា​រដ្ឋមន្ត្រី​ )​ ចំណូល​ ៖​ ១៥.៩៩៥.១៨៤​លាន​រៀល​
២-​ក្រសួងមហាផ្ទៃ​(​សម្តេច​ក្រឡាហោម​ ឧកញ៉ា​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​)​ ចំណូល​ ៖​ ៤៧៦.២៦៩​លាន​រៀល​
៣-​ទីស្តីការគណៈរដ្ឋមន្ត្រី​(​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយក​ដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​)​ ចំណូល​ ៖​ ៤០២.៦៨១​លាន​រៀល​
៤-​ក្រសួងពាណិជ្ជកម្ម​ (​ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ )​ ចំណូល​ ៖​ ២២៤.៤៩២,២​លាន​រៀល​
៥-​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប្រាក់​ សុ​ខុន​ ជា​រដ្ឋមន្ត្រី​ )​ ចំណូល​ ៖​ ១៤៦.៤០០​លាន​រៀល​
៦-​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ (​ឯកឧត្តម​ ឧត្តមសេនីយ៍​ ម៉ៅ​ ហាវ​ណ្ណា​ល់​ ជា​រដ្ឋលេខាធិការ​)​ ចំណូល​ ៖​ ១០៧.១៧១​លាន​រៀល​
៧-​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ (​ឯកឧត្តម​ ត្រាំ​ អ៊ី​វ​តឹក​ ជា​រដ្ឋមន្ត្រី​)​ ចំណូល​ ៖​ ៤៧.៨៤០​លាន​រៀល​
៨-​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ (​ឯកឧត្តម​បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ជា​រដ្ឋមន្ត្រី​ )​ ចំណូល​ ៖​ ៤៣.០៧៧,២​លាន​រៀល​
៩-​ក្រសួង​រ៉ែ​ និង​ថាមពល​ (​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ជា​រដ្ឋមន្ត្រី​ )​ ចំណូល​ ៖​ ៣៩.៩៧៧,៩​លាន​រៀល​
១០-​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ (​ឯកឧត្តម​ អ៊ឹម​ ឈុ​ន​លឹ​ម​ ទេស​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ )​ ចំណូល​ ៖​ ៣៣.៨៦៧​លាន​រៀល​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ថ្នាក់ដឹកនាំ​ស្ថាប័ន​-​ក្រសួង​ដែល​មាន​ប្រភព​ចំណូល​ខ្ពស់​ ក៏​អាច​មាន​ចំណូល​ចូល​ហោប៉ៅ​ច្រើន​ដូច​គ្នា​ នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​ជន់​ជោរ​ដោយ​អំពើ​ពុក​រលួយ​ ៕​

ស្ថាប័ន​-​ក្រសួង​ទាំង​១០​ដែល​មាន​ប្រភព​ចំណូល​ច្រើន​ជាងគេ​