អ៊ុំ ចំរើនទៅរួចជាមួយអ្នកប្រដាល់ឡាវ Yorth Khunphon ដែរឬទេ ?

ភ្នំពេញ:  ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ខ្សែក្រវាត់​គោ​ជល់​លើស​ង្វៀន CNC ថ្ងៃទី​៩​មករា​នេះ​អ្នក​ប្រដាល់​អ៊ុំ ចំរើន​ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ឡាវ Yorth Khunphon​។​

​    ​Yorth Khunphun ៣ ប្រកួត​របស់គេ​ឈ្នះ​ទាំង ៣ ប្រកួត​ក្នុងខណៈដែល​អ៊ុំ ចំរើន ៣ ប្រកួត​ឈ្នះ ២ ប្រកួត​ចាញ់ ១ ប្រកួត​នោះ ។​ការប្រកួត​នេះ​ប្រសិនបើ​ចំរើន​បានទទួល​ជ័យជំនះ​គេ​នៅមាន​ក្រឡា​អ៊ុត​ សម្រាប់​កៅអី​ឡើងទៅ​វ៉ៃ​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ បើ​ចាញ់​អ្វីៗ​គឺ​នៅ​ស្រពិចស្រពិល ។​

​    ​អ៊ុំ ចំរើន​អាច​ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​នេះ​ឬទេ ? សម្រាប់​អ្នក​ប្រដាល់​ឡាវ Yorth Khunphon ដែល​មិនទាន់​ស្កាល់​ចាញ់​នោះគេ​មិនសូវ​បារម្ភ​ឡើយ តែ​គេ​ក៏ត្រូវ​ការ​ឈ្នះ​ដែរ ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​ចាន់ គឹម​លាប​ក្លិប​និរោធ​ន៍​មានជ័យ​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ឡាវ ORONO ដែល​នេះ​ជាការ​ប្រកួត​មួយ​ដែល​គឹម​លាប​ហាក់ដូចជា​មិនសូវមាន​សង្ឃឹម ។​

​     ​៣​ប្រកួត​របស់ ORONO ឈ្នះ ២ ប្រកួត​ចាញ់ ១ ប្រកួត ឯ ៣ ប្រកួត​របស់​គឹម​លាប​ឈ្នះ ១ ប្រកួត​ចាញ់ ២ ប្រកួត ។ ការប្រកួត​មួយ​នេះ​បើ​គឹម​លាប​ចាញ់​គឺ​ហាលអាវ​ដោយ​ស្វ័យប្រវត្តិ​តែបើ​ឈ្នះ​ ក៏​លំបាក​នឹង​រក​កៅអី​បានដែរ​។​ចាំមើល​នរណា​ឈ្នះ ?