លាស់ យីន និង សៀវ ង៉ុយប្រកួតជាមួយថៃនៅCTN

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​កម្ពុជា ២ រូប​គឺ​សៀវ ង៉ុ​យ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ និង លាស់ យីន​ក្លិប​តា​ព្រហ្ម​មានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ​លើស​ង្វៀន CTN ថ្ងៃទី​៩​មករា​នេះ ។​

​    ​សៀវ ង៉ុ​យ​ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៩​ដង ឈ្នះ​៣៥​ដង ចាញ់​១៤​ដង​និង វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន ១១ដងនោះ​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Vigo Sor Danchhai ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

​    ​Vigo មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៧​ដង ឈ្នះ​៤១​ដង​ចាញ់ ៦ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន ៥ ដង ។ អ្នក​ប្រដាល់​រូបនេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ២ លើក​រួចមក​ហើយដោយ​ប្រកួត​ចាញ់​ម៉ន សា​ម៉េ​ត​ក្លិប​ការិយាល័យ​ទី​៥កងទ័ពជើងគោក​នៅ​ទឹក​ទី ៥ និង ផ្ដួល​មិត្ត​រួម​ក្លិប​របស់​សា​ម៉េ​ត​គឺ​ម៉ន ភិរម្យ​នៅ​ទឹក​ទី ២ ។​

​    ​ជួប​ជាមួយ​សៀវ ង៉ុ​យ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​ចាំមើល​ជ័យជំនះ​ជា​របស់​សៀវ ង៉ុ​យ ឬ ជា​របស់​ Vigo Sor Danchhai ។​

​     ​លាស់ យីន​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Vatcharak Deth ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​លាស់ យីន​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​ដង ឈ្នះ​៥៣​ដង ចាញ់​២២​ដង ស្មើ​ពិន្ទុ ៤ ដង​និង វាយ​គូប្រកួត​ឲ្យ​សន្លប់​ ចំនួន ៩ ដង ។​

​     ​ចំពោះ​អ្នក​ប្រដាល់​ថៃ Vatcharak Deth វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៣​ដង ឈ្នះ​៦១​ដង ចាញ់​១៧​ដង ស្មើ​ ពិន្ទុ​៥​ដង និង វាយ​គូប្រកួត​ឲ្យ សន្លប់​ចំនួន​២០ ។​

​    ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ៣ លើក​រួចមកហើយ​ដែល​ក្នុងនោះ​ប្រកួត​ឈ្នះ​ចាន់ រក្សា​ ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ ។​ប្រកួត​ចាញ់​សុខ សុវណ្ណ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ និង ចាញ់​អ្នក​ ប្រដាល់​សារឿន ចាញ់​ក្លិប​សម្រែក​រាជសីហ៍​នៅ​ទឹក​ទី ៤ ។​
​    ​