អ្នកប្រដាល់ថៃ A Ramboy សុំសាកកណ្ដាប់ដៃជាមួយគង់ សំបូរ

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន K-Cement របស់ SEA-TV រសៀល​ថ្ងៃទី​៩​មករា​អ្នក​ប្រដាល់​ថៃ​ឈ្មោះ A Ramboyប្រកាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​គង់ សំបូរ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ។​

​    ​នេះ​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​ដែល​គេ​ជឿថា​ទាំងសងខាង​នឹង​ទ្រមខ្លួន​ ដូចគ្នា ។ សំបូរ​ទោះបី​មុខ​របស់គេ​ជ្រាយ​បន្តិច​មែន​តែ​ជង្គង់ និង កែង​របស់គេ​អស្ចារ្យ​ណាស់ ។​

​    ​សំបូរ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៩​ដង ឈ្នះ​៣៩​ដង និង ចាញ់​១០​ដង គេ​ពុំដែល​ប្រកួត​ស្មើ​នោះឡើយ ។ ចំពោះ​អ្នក​ប្រដាល់​ថៃ A Ramboy​នេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះ​។​អ្នក​ ប្រដាល់​ថៃ​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៧​ដង ឈ្នះ ៤៩​ដង ចាញ់​៦ ដង និង ស្មើ​ពិន្ទុ ២ ដង ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ពុំ​ធ្លាប់​ប្រកួ​ត​គ្នា​ពីមុនមក​ទេ ហើយ​សមត្ថភាព​របស់ A Ramboy​ប៉ុណ្ណាៗ​នោះ​ក៏​គ្មាន​នរណា​ដឹង​ដែរ ។ ចាំមើល​ការប្រកួត​នេះ​នរណា​មាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ ?

​    ​ផាន់ គ្រាន់​នៃ​ក្លឹប​គុជ​សារ​កីឡា ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ pra Vit ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។

​    ​ផាន់ គ្រាន់​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចិត្តធំ​មួយរូប​តែ​អ្នក​ប្រដាល់​រូ​បន​ហ ​មុខ​ជ្រាយ​ណាស់ ។ ផាន់ គ្រាន់​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៧៥​ដង ឈ្នះ​៦៤​ដង ចាញ់​១០​ដង និង ស្មើ​ពិន្ទុ ១ ដង ។​ចំពោះ​អ្នក​ប្រដាល់​ថៃ Pra Vit វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩១​ដង ឈ្នះ​៧៩​ដង ចាញ់​១១​ដង និង ស្មើ​ពិ​ន្តុ ១ ដង ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ពុំ​ធ្លាប់មាន​ប្រវត្តិ​ប្រកួត​គ្នា​ពីមុនមក​ទេ ។ សមត្ថភាព​របស់​អ្នក​ប្រដាល់​ថៃ Pra Vit ប៉ុណ្ណាៗ នោះ​ក៏​មិនមាន​នរណា​ដឹង​ដែរ ។ សម្រាប់​ការប្រកួត​នេះ​ទាំងសងខាង​សុទ្ធតែ​សង្ឃឹមថា​បានទទួល​ជ័យ​ ជំនះ​ដូចគ្នា ។ ចាំមើល​ផាន់ គ្រាន់ ឬ Pra Vit ជា​អ្នកឈ្នះ ?