យុវសិស្ស​វិទ្យាល័យ​ជា​​ស៊ីម​​តាកែវ​​ម្នាក់​​ ធ្វើតេស្ត​​ជាប់​ឈុត​​ជម្រើស​ជាតិU13

យុវសិស្ស​វិទ្យាល័យ​ជា​​ស៊ីម​​តាកែវ​​ម្នាក់​​ ធ្វើតេស្ត​​ជាប់​ឈុត​​ជម្រើស​ជាតិU13

យុវសិស្ស​វិទ្យាល័យ​ជា​​ស៊ីម​​តាកែវ​​ម្នាក់​​ ធ្វើតេស្ត​​ជាប់​ឈុត​​ជម្រើស​ជាតិU13

 

ប៊ុនធឿន ប៊ុនណារ៉ុង​​​សិស្ស​ថ្នាក់​ទី៨ “ច” ​នៃ​វិទ្យាល័យ​ជាស៊ីម​តាកែវ​ ឲ្យ​Sabay ដឹង​ថា​​គេ​បាន​ធ្វើតេស្ត​សាកល្បង​សមត្ថភាព​ជាប់​ជម្រើស​ជាតិ​ឈុត​យុវជន​ជម្រើស​ជាតិ​ U13​​របស់​សហព័ន្ធ​កីឡា​កាល​ពី​ខែ​កញ្ញា ២០១៥​កន្លង។

 

 

ជាមួយ​នឹង​កាយសម្បទា​មាំមួន រួមផ្សំ​ទាំង​​ទេពកោសល្យ​លេង​បាល់​បាន​ល្អ​ផង​នោះ លេង​ជា ខ្សែ​បម្រើ​ប្រយុទ្ធ​ក៏​បាន​កម្ពស់​១៦៥ស.ម ពាក់​អាវ​លេខ ៩ ​រូប​នេះ​​បន្ត​ថា បន្ទាប់​ពី​ធ្វើ​បានល្អ​ក្នុង​ការ​លេង​បាល់​អោយ​ក្រុមU13​​​ ​របស់​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​អស់​រយៈពេល​ពីរឆ្នាំ​ជាប់ៗ​គ្នារួច​មក​ រូប​គេ​និង​មិត្តរួម​ក្រុម​ម្នាក់​ទៀត​ត្រូវ​បាន​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​ហៅ​មក​ធ្វើតេស្ត​នៅ​មជ្ឈមណ្ឌល​កីឡាជាតិ​ទន្លេបាទី​កាល​ពី​ចុង​ឆ្នាំ២០១៥។​​

 

 

យុវសិស្ស​វិទ្យាល័យ​ជា​​ស៊ីម​​តាកែវ​​ម្នាក់​​ ធ្វើតេស្ត​​ជាប់​ឈុត​​ជម្រើស​ជាតិU13

ប៊ុនធឿន ប៊ុនណារ៉ុង​

 

 

លោក ឃុយ បូរាណ ជា​ប្រធាន​គណៈប្រតិភូ​កីឡា​មន្ទីរ​អប់រំ​ខេត្តតាកែវ​មាន​ប្រសាសន៍​ថា​កីឡាករ​ថ្នាល​១៣ឆ្នាំ​រូប​នេះ​ជា​កីឡាករ​​មុត​ស្រួច​​បំផុត​ដែល​បាន​ធ្វើតេស្ត​ជាប់​ជា​ជម្រើស​ U13​ហើយ​ត្រូវ​ចូល​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​កីឡា​ជាតិ​ទន្លេបាទី​នា​ពាក់​កណ្ដាល​ខែ​មករា​ខាង​មុខនេះ។

 

 

ក្នុង​ទឹក​មុខ​សប្បាយ​រីករាយ​ ប៊ុនណារ៉ុង​រៀបរាប់​ថា ​”ខ្ញុំ​ចូលចិត្ត​បាល់​ទាត់​តាំង​ពី​​អាយុ​១០ឆ្នាំ​ម៉្លេះ។ ខ្ញុំ​ចេះ​ទាត់បាល់​ជាមួយ​អ្នក​មាន​អាយុ​ច្រើន​ជាង​ខ្ញុំ​នៅ​ទីលាន​តារាង​បាល់​ទាត់​គរុកោសល្យ​ខេត្ត”។

 

 

ថ្វី​ត្បិត​ក្រសោប​បាន​ឱកាស​ជា​កីឡាករ​ជម្រើស​ជាតិ​អាយុ​ក្រោម ១៣ឆ្នាំ​លើ​វិស័យ​កីឡា​ដែល​ខ្លួន​ស្រលាញ់​តាំង​ពី​តូច​ក៏​ពិត​មែន ​ប៉ុន្តែ​សម្រាប់​​ការ​សិក្សា​វិញ​យុវសិស្ស​រូប​នេះ​​បញ្ជាក់​ជំហរ​ថា​ មិន​បោះបង់​ការ​សិក្សា​ឡើយ​ទោះ​ជា​​​ជាប់​កាតព្វកិច្ច​ហាត់​បាល់​ក្នុង​ក្របខ័ណ្ឌ U13​​​​ក៏​​ដោយ។ ណារ៉ុង​បន្ត​ថា​​ខាង​សហព័ន្ធ​កីឡា​នឹង​​ផ្ទេរ​ការសិក្សា​ពី​វិទ្យាល័យ​ដែល​ខ្លួន​កំពុង​រៀន ទៅ​​​វិទ្យាល័យ​សុខ អាន ទន្លេ​បាទី​វិញ ដើម្បី​ឲ្យ​កៀក​នឹង​ទីលាន​ហ្វឹកហ្វឺន (មជ្ឈមណ្ឌល​កីឡា​ជាតិ​ទន្លេបាទី)។

 

 

​មហិច្ឆតា​ទៅ​ថ្ងៃ​អនាគត​របស់​យុវជន​ថ្នាល​នៃ​ឈុត​ជម្រើស​ជាតិ​កម្ពុជា​​របស់​ខេត្ត​តាកែវ​រូប​នេះ​ចង់​ក្លាយ​ទៅ​ជា​កីឡាករ​ឆ្នើម ហើយ​មាន​ឈ្មោះ​បោះ​សំឡេង​ទាំង​​ក្នុង​ប្រទេស ​ក៏​ដូចជា​លើ​ឆាក​អន្តរជាតិ។

 

 

មាន​ពាក្យពេចន៍​​ជូនពរ​អ្វី​ខ្លះ​ដល់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ម្នាក់​នេះ?

 

 

អត្ថបទ៖ ជិន វេន
រូបថត៖ ទូរសព្ទដៃ