គ្រូពេទ្យល្មោមកាម ឆី ព្រហ្មវិចារីយស្រី្តអ្នកបម្រើ សមត្ថកិច្ចឃាត់ខ្លួន

រាជធានីភ្នំពេញ ៖ នៅវេលាល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ បុរសជាគ្រូពេទ្យ   ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភស្រី្តអ្នកបម្រើក្នុងផ្ទះចំនួន៧ដងនៅភូមិ ស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខបន្ទាប់ពីឪពុកម្តាយរបស់ស្រ្តីរងគ្រោះ ប្តឹងមកសមត្ថកិច្ចមូលដ្ឋានអោយធ្វើការឃាត់ខ្លួន ។

ប្រភពគ្រួសារស្រ្តីរងគ្រោះបានអោយដឹងថា គ្រូពេទ្យតណ្ហាក្រាស់ ឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ ២៩ឆ្នាំ បានចាប់រំលោភស្រ្តី ជាអ្នកបម្រើក្នុងផ្ទះរបស់ខ្លួន បានសម្រេចចំនួន ៧ដង ខណៈដែលប្រពន្ធរបស់ខ្លួន ទើបសម្រាលកូនហើយ គ្មានអ្នកមើលថែក៏បានជួលនារីរងគ្រោះឈ្មោះ ចៅ សុធារ័ត្ន ភេទស្រីអាយុ២០ ឆ្នាំ ឲ្យមកនៅជាមួយ ដោយឲ្យប្រាក់ខែ ក្នុង១ខែ ២០០ដុល្លារ ស្ថិតនៅភូមិស្លែង រលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតជាមួយគ្នា ក្នុងភូមិ ក្រូចឆ្មារស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ ករណីចាប់រំលោភនេះបានកើតឡើង កាល ពីថ្ងៃទី៤ខែធ្នូឆ្នាំ២០១៥ កន្លងទៅ នៅវេលាយប់ដោយបុរសជាម្ចាស់ផ្ទះ បាន បបួលនាងទៅដើរលេងទៅផ្សារទំនើបសុវណ្ណា រួចហើយចូលក្លឹបរាំលេង ហើយ បុរសនោះ ក៏បាននាំនាង ចូលដេកក្នុងផ្ទះសំណាក់ និងចាប់នាងរំលោភបាន សម្រេចមួយដង។ ក្រោយៗមកទៀត ជនសង្ស័យបានធ្វើសកម្មភាពចាប់ នាង រំលោភនៅក្នុងផ្ទះ បានសម្រេចចំនួន៦ដងទៀត តែនាងមិនហ៊ាននិយាយប្រាប់ អ្នកណាទេព្រោះនាងគិតថា ចាំដល់ថ្ងៃបើកប្រាក់ខែសិន។

ខណះនៅពេលដែលម្តាយនាងឡើងមកបើកប្រាក់ខែទើបនាងនិយាយប្រាប់ថា  ជនជាប់ចោទ បានចាប់រំលោភនាងចំនួន ៦ដង ឮដូច្នេះ ម្តាយរបស់នាងក៏ បាន រករឿងបុរសរូបនោះហើយក៏មានការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់។ដោយ ខាងនារីរង គ្រោះទាមទារសំណង ចំនួន ៨០០០ដុល្លារ ខាងបុរស ជាប់ ចោទ ក៏យល់ព្រម លុះដល់ថ្ងៃកំណត់សងប្រាក់ ស្រាប់តែជនសង្ស័យក្រឡាស់សំដី មិនព្រមសងក៏ប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលទឹកថ្លាតែម្តង៕

គ្រូពេទ្យល្មោមកាម ឆី ព្រហ្មវិចារីយស្រី្តអ្នកបម្រើ សមត្ថកិច្ចឃាត់ខ្លួន