រាងកាយមានលក្ខណៈអាស៊ីតខ្លាំងពេកមានបញ្ហាដែរទេ?

រាងកាយមានលក្ខណៈអាស៊ីតខ្លាំងពេកមានបញ្ហាដែរទេ?

រាងកាយដែលមានលក្ខណៈអាស៊ីតខ្លាំងមិនមែនជារាងកាយមានសុខភាពល្អឡើយ។ នៅពេលទៅជាអាស៊ីតបែបនេះ វានឹងបង្កើតបានជាមជ្ឈដ្ឋានមួយដែលងាយនឹងកើតជំងឺ ឆ្លងជំងឺដោយសារបាក់តេរី និងមេរោគផ្សិត។ 
 
នៅពេលរាងកាយមានលក្ខណៈអាស៊ីតខ្លាំង រាងកាយត្រូវការជាតិរ៉ែពីសរីរាង្គសំខាន់ៗ និងឆ្អឹងវិញ ដើម្បីបន្សាបជាតិអាស៊ិត និងបញ្ចេញវាពីក្នុងខ្លួន។ 
 
ហេតុដូច្នេះហើយ ជាតិរ៉ែសម្រាប់ស្រកួរទុកក្នុងរាងកាយដូចជា កាលស្យូម សូដ្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូមអាចនឹងថយចុះក្នុងកម្រិតគ្រោះថ្នាក់ និងអាចនាំឱ្យមានការខូចខាតបានបើសិនជារកមិនឃើញក្នុងរយៈពេលច្រើនឆ្នាំ។ 
 
មនុស្សយើងភាគច្រើនកំពុងតែញ៉ាំអាហារសម្រាប់បង្កើតជាអាស៊ីតរួចទៅហើយដូចជា អាហារធ្វើពីទឹកដោះគោ គ្រាប់ធញ្ញជាតិ សាច់ និងស្ករ។ 
 
ចាប់តាំងពីរាងកាយចេះតែបន្តផលិតកាកសំណល់ជាអាស៊ីតចេញពីការរំលាយអាហារមក កាកសំណល់ទាំងនេះត្រូវបានបន្សាប ឬបញ្ចេញចោលតាមមធ្យោបាយមួយចំនួន។ ដើម្បីបន្សាបការផលិតជាអាស៊ីតបែបនេះ យើងត្រូវការផ្គត់ផ្គង់រាងកាយជាមួយនឹងអាហារមានជាតិអាលកាឡាំងកាន់តែច្រើនវិញ។ 
 
របៀបធ្វើឱ្យរាងកាយទៅជាអាលកាឡាំងកាន់តែច្រើន៖
 
1. ញ៉ាំទឹកបន្លែ ឬផ្លែឈើពណ៌បៃតងជារៀងរាល់ថ្ងៃ
2. ញ៉ាំទឹកក្រូចឆ្មាកន្លះផ្លែលាយជាមួយទឹកក្តៅឧណ្ហៗមួយកែវដំបូងគេនៅពេលព្រឹក
3. ញ៉ាំអាហារសម្បូរជីវជាតិ និងបន្លែ ផ្លែឈើសម្បូរជាតិអាលកាឡាំង
4. ចៀសវាងអាហារកែច្នៃ និងអាហារចៀនព្រោះវាជាអាហារបង្កើនជាតិអាស៊ីតខ្លាំង
5. ចៀសវាងស្កកែច្នៃ តែស្ករបានពីផ្លែឈើស្រស់មិនអីទេ
6. ញ៉ាំទឹកចម្រោះ និងទឹកស្អាត
7. ប្រើប្រាស់សារធាតុលាងសម្អាតផ្ទះបែបធម្មជាតិ
8. ប្រើប្រាស់សាប៊ូកក់សក់ និងផលិតផលលាងសម្អាតខ្លួនបែបធម្មជាតិ
9. ញ៉ាំអាហារជាប្រភេទបន្លែឱ្យបានច្រើន ៕
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។