រថយន្ត​ដឹក​ដី​បុក​ម៉ូតូ​ពីក្រោយ​តាអាចារ្យ​២​នាក់​រងរបួស​ធ្ងន់​

កណ្តាល: លោកតា​អាចារ្យវត្ត​២​នាក់ បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​បង្កឡើង​រវាងរ​ថ​យន្ត​បែនដឹក​ដី  និង​ម៉ូតូ​បុក​គ្នា​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៣​រសៀល​ថ្ងៃទី​៨​ខែមករា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ ២១ ចំណុច​បង្គោល​ភ្លើង NR ៣២៩​ស្ថិតនៅ​ក្នុងភូមិ​កោះចាស់​.​ឃុំ ព្រែក​ស្តី​.​ស្រុក​កោះធំ​ទិស​ដៅ​ស្របគ្នា ។​

​ជនរងគ្រោះ​ទី​១.​ឈ្មោះ អ៊ឹង​.​លី ភេទ​ប្រុស អាយុ ៧២​ឆ្នាំ មុខរបរ អាចារ្យវត្ត ព្រែក​ស្ដី​.មាន​ទីលំនៅ​ភូមិ​.​ឃុំ កើតហេតុ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1 CQ 8482 ទិសដៅ ពី​ត្បូង ទៅ​ជើង (​ជ្រៃ​ធំ​.​តាខ្មៅ​)មិន​ពាក់មួក​សុ​វត្តិភាព របួសធ្ងន់ ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​​ភ្នំពេញ ។​២.​អ្នករួមដំណើរ​ម៉ូតូ​ឈ្មោះ​ទូច​.​ផន ភេទ​ប្រុស​អាយុ ៧៣ ឆ្នាំ​មុខរបរ​អាចារ្យវត្ត​ព្រែក​ស្ដី មាន​ទីលំនៅៗភូមិ​អន្លង់​សាន​.​ឃុំ​ព្រែក​ស្តី​.​ស្រុក​កោះធំ​មិន​ពាក់មួក​សុ​វត្តិភាព របួសធ្ងន់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។​

​ជនបង្ក​អ្នកបើកបរ​រថយន្ត ឈ្មោះ ហ៊ី​.​ឃ្លី ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​បើកបរ មានទីលំនៅៗ​ភូមិ​ពោធិ​អណ្ដែត​.​ឃុំ​ព្រែក​ស្តី​.​ស្រុក​កោះធំ​.​បើកបរ​រថយន្ត​​ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវខ្ចី អត់​ស្លាក​លេខ ទិសដៅ ពី​ត្បូង​ទៅ​ជើង​(​ជ្រៃ​ធំ​.​តាខ្មៅ​)​គេចខ្លួន ។​

​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​បែន​ដឹក​ដី និង ម៉ូតូ បើកបរ​មាន​ទិសដៅស្របគ្នា អ្នកបើកបរ​រថយន្ដ​ដឹក​ដី មិន​ប្រយ័ត្ន បាន​ទៅបុក រុញ ម៉ូតូ​ពីក្រោយកិន​ពីលើ​ម៉ូតូ ធ្វើ​ឲ្យ​អ្នកបើក​ម៉ូតូ និង អ្នករួមដំណើរ ខ្ទាត​ចេញពី​ម៉ូតូ​រងរបួស​ធ្ងន់​ទាំង​២​នាក់ឯ​ម៉ូតូ​ដួល​ក្បែរ​ចិញ្ចើមផ្លូវ ត្រូវ​រថយន្ត​បែន​ដឹក​ដី​កិន​ពីលើ​ខូចខាត​​ធ្ងន់​។

​ករណីនេះ​កម្លាំង​ជំនាញ បាន​ទៅដល់ កន្លែងកើតហេតុ សហ​ការណ៍​ជាមួយ កម្លាំងប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ស្តី បានធ្វើការ​វាស់វែង រួច​ប្រមូល​មធ្យោបាយ​ដែល​ពាក់​​ព​ន្ធ័​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕