នគរបាល ខណ្ឌឫស្សីកែវម្នាក់ វាយតប់គ្នា ជាមួយយុវជន ៣នាក់ លទ្ធផល រងរបួស ទាំងសងខាង

ភ្នំពេញ៖ នគរបាល ខណ្ឌឫស្សីកែវម្នាក់ មានទំនាស់វាយតប់គ្នាជាមួយ យុវជន ៣នាក់ បណ្តាលឲ្យរង របួសទាំងសងខាង ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ។

ទំនាស់វាយតប់គ្នា រវាងនគរបាលខណ្ឌឫស្សីកែវម្នាក់ ជាមួយយុវជន ៣នាក់ បណ្តាលឲ្យរងរបួស ទាំងសងខាង ក្នុងនោះខាងភាគី យុវជន ៣នាក់ ទី១ ឈ្មោះ ពៅ ពិសិដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសត្រង់ក)។ ទី២ ឈ្មោះ ប៊ូ សុជាតិ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសត្រង់ក្បាល)។ ទី៣ ឈ្មោះ ជាតិ ស៊ីនួន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសត្រង់ចិញ្ចើម)។ ចំណែកឯខាងភាគី នគរបាលខណ្ឌឫស្សីកែវ មានឈ្មោះ ចាន់ ស៊ីវុត្ថា ហៅ ឌិត ភេទប្រុស មុខរបរមន្រ្តីនគរបាលខណ្ឌឫស្សីកែវ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសត្រង់ចិញ្ចើមនិងក្បាល)។

តាមសម្តីយុវជនទាំង៣នាក់ បានដឹងថា ពួកខ្លួនជុំគ្នានៅផ្ទះផឹកស៊ីតិចតួច ស្រាប់តែលេច មុខមន្រ្តី នគរបាលម្នាក់ បានមកសួរ ពួកខ្លួនថា មកទីនេះធ្វើអី្វ ប្រយ័ត្នចាប់ពិនិត្យ ជាតិស្រវឹង និងសារធាតុញៀន បន្តិចក្រោយមក ក៏ផ្ទុះជាជម្លោះពាក្យសម្តី ឈានដល់ការវាយតប់គ្នា ដោយខាងមន្រ្តីនគរបាល បានវាយទៅលើ យុវជន ៣នាក់នោះ ចំនួន២ដៃមុន រួចក៏ប្រតាយប្រតប់គ្នា រហូតមានរបួសស្នាម ទាំងសងខាង។

ក្រោយកើតហេតុ ខាងភាគីមន្រ្តីនគរបាល បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា និងបានទូរស័ព្ទ ទៅគំរាមប្រពន្ធ ខាងភាគីយុវជន ៣នាក់ ខាងលើថា ជួបវាត្រង់ណា ធ្វើស៊ីត្រង់នោះ ឮដូច្នេះ យុវជនទាំង៣នាក់ ក៏បានមកដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា ពេលមកជួបមុខគ្នា ក៏ស្រែកឈ្លោះគ្នាបន្តទៀត ធ្វើឲ្យផ្អើលពេញ ប៉ុស្តិ៍នគរបាល។ ក្រោយមក ក៏មានការសម្រប សម្រួលពីនគរបាល ហើយភាគីយុវជន៣នាក់ ក៏ជួយចេញថ្លៃព្យាបាល ឲ្យទៅនគរបាលខណ្ឌឫស្សីកែវ ចំនួន ១០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

នគរបាល ខណ្ឌឫស្សីកែវម្នាក់ វាយតប់គ្នា ជាមួយយុវជន ៣នាក់ លទ្ធផល រងរបួស ទាំងសងខាង

នគរបាល ខណ្ឌឫស្សីកែវម្នាក់ វាយតប់គ្នា ជាមួយយុវជន ៣នាក់ លទ្ធផល រងរបួស ទាំងសងខាង
នគរបាល ខណ្ឌឫស្សីកែវម្នាក់ វាយតប់គ្នា ជាមួយយុវជន ៣នាក់ លទ្ធផល រងរបួស ទាំងសងខាង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត