ចេះតែឈឺពោះនិងក្អួត ពេលទៅពិនិត្យ ទើបដឹងថា បងប្អូនភ្លោះទំងន់ ១៩គ.ក រស់នៅក្នុងខ្លួន

ឥណ្ឌា៖ ក្មេងប្រុសវ័យជំទង់ម្នាក់ ដែលតែងតែមានអាការៈឈឺពោះជាច្រើនឆ្នាំមកហើយនោះ បានភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង បន្ទាប់ពីមូលហេតុដែល បណ្ដាលឲ្យមាន អាការៈនេះ ដោយសារតែបងប្អូនភ្លោះរបស់ខ្លួន ទៅវិញ។

នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា Narendra ដែលមានអាយុ ១៨ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ រកឃើញរបស់ ដ៏ធំសម្បើមម្យ៉ាង មានទំងន់ ប្រហែលជា ១៩គីឡូក្រាម ដែលជា ឆ្អឹង សក់ និងធ្មេញ ក្នុងពោះរបស់គេ។ នៅក្នុងនោះ បានឲ្យដឹងថា មូលហេតុដែល បង្កឲ្យឲ្យ មានជំងឺបែបនេះ ដោយសារតែទារកនៅក្នុងទារក ដែលនេះជាជំងឺដ៏កម្រ និងទើបតែមាន ២០០ករណីប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ នៅក្នុងពិភពលោកនេះ។

បន្ថែមពីនេះ បានឲ្យដឹងថា លក្ខខណ្ឌបែបនេះ កើតឡើង នៅដំណាក់កាលដំបូង នៃការពរពោះកូនភ្លោះ ដែលនៅក្នុងនោះ ទារកមួយ បានរត់ចូលទៅក្នុងទារកមួយទៀត តាមរយៈទងផ្ចិត។ ស្របពេលនោះ វានឹងក្លាយជា ប៉ារ៉ាស៊ីត និងរស់នៅក្នុងខ្លួនបងប្អូនវា ដើម្បីតស៊ូបន្ដជីវិត រស់នៅ ហើយបើតាមសម្ដីលោកវេជ្ជបណ្ឌិត ដែលធ្វើការនៅក្នុងមន្ទីរពេទ្យ Swaroop Narayan នៃរដ្ឋ Uttar Pradesh បានបញ្ជាក់ថា វារស់នៅដូចជា ប៉ារ៉ាស៊ីត នៅក្នុងខ្លួន Narendra តាំងពី Narendra ចាប់កំណើតមកម្ល៉េះ។ ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត រូបនេះ បានឲ្យដឹងទៀតថា អ្នកជំងឺរបស់គាត់ (Narendra) មានអាការៈ ក្អួតចង្អោរ និង ស្រកទំងន់ ប៉ុន្ដែក្រុមគ្រួសាររបស់គាត់ មិនយល់ថា មកពីមូលហេតុអ្វីនោះទេ និងទើបតែកាលពីថ្ងៃច័ន្ទមុននេះ ក្រោយពីធ្វើការវះកាត់ ទើបប្រទះឃើញ របស់ខាងលើនៅក្នុងពោះ ដែលបង្កឲ្យ Narendra មានជំងឺមួយនេះ ហើយវាកំពុងតែលូតលាស់ និងមានប្រវែង ២០សង់ទីម៉ែត្រ រួមនឹងសក់រុំចូលគ្នា បើសិនជាពន្លាវិញមាន ប្រវែងប្រហែលជា ២ម៉ែត្រ។ យ៉ាងណាមិញ ទាំងនេះមានន័យថា ទារកដែលរត់ចូលទៅក្នុងទារកមួយទៀតនេះ (Narendra) នាពេលនេះគឺមានសក់ ធ្មេញ និងមានក្បាលទៅហើយ។

យ៉ាងណាមិញ ក្រោយពីការវះកាត់ Narendra ដែលមានឪពុកជាកសិករ អាចនឹងជាសះស្បើយ ក្នុងពេលឆាប់ៗនេះ និងអាចវិល ត្រលប់ទៅសិក្សា ហើយនឹងមានសុខភាពល្អឡើងវិញ៕

ចេះតែឈឺពោះនិងក្អួត ពេលទៅពិនិត្យ ទើបដឹងថា បងប្អូនភ្លោះទំងន់ ១៩គ.ក រស់នៅក្នុងខ្លួន
ចេះតែឈឺពោះនិងក្អួត ពេលទៅពិនិត្យ ទើបដឹងថា បងប្អូនភ្លោះទំងន់ ១៩គ.ក រស់នៅក្នុងខ្លួន
ចេះតែឈឺពោះនិងក្អួត ពេលទៅពិនិត្យ ទើបដឹងថា បងប្អូនភ្លោះទំងន់ ១៩គ.ក រស់នៅក្នុងខ្លួនចេះតែឈឺពោះនិងក្អួត ពេលទៅពិនិត្យ ទើបដឹងថា បងប្អូនភ្លោះទំងន់ ១៩គ.ក រស់នៅក្នុងខ្លួន
ចេះតែឈឺពោះនិងក្អួត ពេលទៅពិនិត្យ ទើបដឹងថា បងប្អូនភ្លោះទំងន់ ១៩គ.ក រស់នៅក្នុងខ្លួន
ចេះតែឈឺពោះនិងក្អួត ពេលទៅពិនិត្យ ទើបដឹងថា បងប្អូនភ្លោះទំងន់ ១៩គ.ក រស់នៅក្នុងខ្លួន

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត