ឃាត់ខ្លួន គ្រូពេទ្យម្នាក់ ពីបទរំលោភ ស្រី្តអ្នកបម្រើ បានសម្រេច ៧ដង

ភ្នំពេញ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទរំលោភស្រី្តអ្នកបម្រើក្នុងផ្ទះ ចំនួន ៧ដង បន្ទាប់ពីឪពុកម្តាយរបស់ស្រ្តីរងគ្រោះ ប្តឹងមកសមត្ថកិច្ច នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តណ្ហាដល់កំពូល គ្រូពេទ្យម្នាក់ ឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ ២៩ឆ្នាំ បានចាប់រំលោភស្រ្តី ជាអ្នក បម្រើក្នុងផ្ទះរបស់ខ្លួន បានសម្រេចចំនួន ៧ដង ខណៈដែល ប្រពន្ធរបស់ខ្លួន ទើបសម្រាលកូនហើយ គ្មានអ្នកមើលថែ ក៏បានជួលនារីរងគ្រោះ ឈ្មោះ ចៅ សុធារ័ត្ន ភេទស្រី អាយុ ២០ឆ្នាំ មុខរបរបម្រើនៅផ្ទះ របស់ជនជាប់ចោទ ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើត ជាមួយគ្នា ក្នុងភូមិក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

នារីរងគ្រោះបានឲ្យដឹងថា រូបនាងបានមកស៊ីឈ្នួលបម្រើនៅផ្ទះបុរសខាងលើ ដោយសារតែ បុរសរូបនេះជាអ្នកស្រុក ជាមួយគ្នា និងឪពុកម្តាយក៏ស្គាល់គ្នា ហើយដោយយល់ ឃើញថា ប្រពន្ធរបស់គាត់ទើប សម្រាលកូនហើយ គ្មានអ្នកមើលថែ ក៏បានជួលនាងឲ្យ មកនៅជាមួយ ដោយឲ្យប្រាក់ខែ ក្នុង១ខែ ២០០ដុល្លារ ។ នារីរងគ្រោះបានបន្តឲ្យដឹងទៀតថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ១២យប់ បុរសដែលជាម្ចាស់ផ្ទះ បានបបួលនាងទៅដើរលេងនៅ ផ្សារទំនើបសុវណ្ណា រួចហើយចូលក្លឹបរាំលេង ហើយបុរសនោះ ក៏បាននាំនាងចូល ទៅដេកក្នុងផ្ទះសំណាក់ និងចាប់រំលោភនាង បានសម្រេច១ដង ក្រោយៗមកទៀត បុរសរូបនេះ បានធ្វើសកម្មភាព ចាប់រំលោភនាងនៅក្នុងផ្ទះ បានសម្រេចចំនួន ៦ដងទៀត តែនាងមិនហ៊ាននិយាយ ប្រាប់អ្នកណាទេ ព្រោះនាងគិតថា ចាំដល់ថ្ងៃបើក ប្រាក់ខែសិន។ នៅពេលដែលម្តាងនាងឡើង មកបើកប្រាក់ខែ ទើបនាងនិយាយប្រាប់ថា ជនជាប់ចោទ បានចាប់រំលោភ នាងចំនួន ៦ដង ឮដូច្នេះ ម្តាយរបស់នាងក៏ បានរករឿងបុរសរូបនោះ ហើយក៏មាន ការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ដោយខាងនារីរងគ្រោះ ទាមទារសំណង ចំនួន ៨០០០ដុល្លារ ខាងបុរសជាប់ចោទក៏យល់ព្រម លុះដល់ថ្ងៃ កំណត់សងប្រាក់ ស្រាប់តែជនជាប់ចោទ ក្រឡាស់សម្តីមិនព្រមសង ខាងនារីរងគ្រោះក៏ប្តឹងទៅសមត្ថកិច្ច ឲ្យឃាត់ខ្លួនយកមក ប៉ុស្តិ៍នគរបាលទឹកថ្លា តែម្តង៕

ឃាត់ខ្លួន គ្រូពេទ្យម្នាក់ ពីបទរំលោភ ស្រី្តអ្នកបម្រើ បានសម្រេច ៧ដង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត