មូលហេតុដែលធ្វើឲ្យមនុស្សស្រីគ្មានអារម្មណ៍រួមភេទ

អារម្មណ៏​ទាំងផ្លូវកាយ និងផ្លូវចិត្ត​របស់គូស្វាមីភរិយា​ជាច្រើននឹង​ឃ្លាតឆ្ងាយ​ពីគ្នា នៅពេល​ពួកគេមិន​បានរួមភេទ​ឲ្យបាន​ទៀងទាត់ ហើយ​បញ្ហាខ្សោយ​ថាមពល​ផ្លូវភេទ អាចធ្វើឲ្យ​គូស្នេហ៏​ប្រឈម​នឹង​ភាពតានតឹង។ បុរសនឹង​បដិសេធចំពោះការ​រួមភេទ ប្រសិនបើគូស្នេហ៏​របស់គាត់​គ្មានចំណង់ផ្លូវភេទ​ជាមួយគាត់, ដោយមិនគិត​ដល់អារម្មណ៏ ដែល​នាង​ស្រឡាញ់​គាត់​ឡើយ។ ខាងក្រោមនេះជាមូលហេតុធ្វើឲ្យ​មនុស្សស្រីខ្វះ​ចំណង់តណ្ហាផ្លូវភេទ៖
 
មូលហេតុដែលធ្វើឲ្យមនុស្សស្រីគ្មានអារម្មណ៍រួមភេទ
- ក្នុង​ករណីខ្លះ មនុស្សស្រីអាច​ជួបនឹងបញ្ហាបំរែបំរួល​អរម៉ូនអាចប៉ះពាល់ដល់​ថាមពល​ផ្លូវភេទ​របស់នាង។ ប៉ុន្តែភាព​ក្នុងវ័យគ្រប់ការ និង​រាំងរដូវ​ជារឿង​មួយសំខាន់ ដែលធ្វើឲ្យ​មាន​បំរែបំរួលអរម៉ូន, មនុស្សស្រី​ឧស្សាហ៏មានបំរែបំរួល​អរម៉ូនណាស់ ក្នុងជីវិត​របស់នាង។ អរម៉ូនតេសតូស្តេរ៉ូន តែងតែ​មានទំនាក់ទំនង​ជាមួយនឹង​ថាមពលផ្លូវភេទ​បុរស ដែល​មិនត្រឹមតែ​មានវត្តមាន​នៅក្នុង​រាងកាយ​មនុស្សស្រី​ប៉ុណ្ណោះទេ តែវាក៏សំខាន់​ចំពោះថាមពលផ្លូវភេទ​របស់មនុស្សស្រី​ផងដែរ។
- បញ្ហាជំងឺ និងភាពឈឺចាប់​ជាច្រើន​អាចប៉ះពាល់​ដល់​ថាមពល​ផ្លូវភេទ។ ឧទាហរណ៏៖ អ្នកដែលមាន​ជំងឺលើសឈាម, ធាត់ខ្លាំង, ជំងឺមហារីក, ជំងឺសរសៃឈាម​បេះដូង និងជំងឺ​សរសៃប្រសាទ។ កង្វះលំហាត់ប្រាណ​នៅក្នុងជីវិតអាច​ប៉ះពាល់ដល់សុខភាព ហើយក៏អាច​ធ្វើឲ្យថាមពល​ផ្លូវភេទចុះអន់ខ្សោយ​ផងដែរ។ 
- ប្រភេទថ្នាំ​ជាច្រើនរួមទាំង ថ្នាំបំបាត់​ភាពក្រៀមក្រំ និងថ្នាំបំបាត់ទុក្ខព្រួយ​អាចប៉ះពាល់​ដល់ថាមពលផ្លូវភេទ​របស់អ្នក។ ថ្នាំគ្រាប់​ពន្យាកំណើត​ដែលជួយគ្រប់គ្រង​កម្រិតអរម៉ូន នៅក្នុងរាងកាយ​របស់អ្នក​ក៏អាចប៉ះពាល់ថាមពលផ្លូវភេទ​របស់អ្នកដែរ។ ប្រសិនបើអ្នក​ប្រើថ្នាំណាមួយ ហើយ​ធ្វើឲ្យ​ថាមពលផ្លូវភេទ​របស់អ្នក​ចុះអន់ខ្សោយ អ្នកគួរទៅ​ពិភាក្សាជាមួយនឹង​វេជ្ជបណ្ឌិត​អំពីបញ្ហានេះ។
- បញ្ហាផ្លូវចិត្តអាចប៉ះពាល់​ដល់ថាមពល​ផ្លូវភេទ។ ឧទាហរណ៏៖ ភាពតានតឹង ដែលមិនអាច​ធ្វើឲ្យសកម្មភាព​សប្បាយរីករាយ​ឡើងបាន រួមទាំងការ​រួមភេទ។ ថ្នាំ និង​ជាតិស្រវឹង​អាចជួយ​ពង្រឹង​អារម្មណ៏​របស់មនុស្ស តែអាចធ្វើឲ្យ​មនុស្សបាត់បង់​ថាមពលផ្លូវភេទ។ បញ្ហាទុក្ខព្រួយ ឬភាពភ័យ​ខ្លាច សូម្បីតែ​បញ្ហា​លែងឃ្លាន​បាយ​ក៏អាច​ប៉ះពាល់ដល់​ថាមពលផ្លូវភេទ​របស់​មនុស្សស្រីដែរ។
- លើសពីនេះទៀត ភាពអស់កម្លាំង និងមានសម្ពាធលើទំនួលខុសត្រូវខ្លាំងពេកអាចធ្វើឲ្យថាមពលផ្លូវភេទរបស់មនុស្សស្រីចុះអន់ខ្សោយ៕
ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!