មើលទម្រង់មុខ អាចដឹងពីចរិកលក្ខណៈ និង​ជីវិតរបស់អ្នកទៅថ្ងៃអនាគត

ទន្ទឹងនឹងមនុស្ស​ជាច្រើនបានធ្វើការវាយតម្លៃរូបសសម្រស់​តាមរយៈទម្រង់មុខ វាក៏អាច​បង្ហាញ​ពីចរិកលក្ខណៈ និង​ជីវិតទៅថ្ងៃអនាគត​របស់​មនុស្សផងដែរ។ ខាងក្រោមនេះ​នឹងបង្ហាញ​ពីចរិកលក្ខណៈ​តាម​ទម្រង់មុខរបស់អ្នក៖
 
មើលទម្រង់មុខ អាចដឹងពីចរិកលក្ខណៈ និង​ជីវិតរបស់អ្នកទៅថ្ងៃអនាគត
ទម្រង់​មុខរាងការ៉េ
ប្រសិនបើអ្នក​មានទម្រង់មុខរាងការ៉េ, មុខម្ខាងៗ​របស់អ្នក​មានលក្ខណៈត្រង់ ទម្រង់​មុខ​វែង ថ្គាមរបស់អ្នករាង​កោងបន្តិច។ បុរស/ស្ត្រី ដែល​មាន​ទម្រង់​មុខបែបនេះ តែងតែ​ជាមនុស្ស​មានប្រាជ្ញា និងមាន​គំនិតវិភាគ។ តួយ៉ាង​ពួកគេអាចក្លាយជាមនុស្ស​ដែលបង្កើតគម្រោងអ្វីធំៗ ព្រោះពួកគេ​មានសមត្ថភាព​ខួរក្បាលខ្ពស់។
ទម្រង់មុខរាង​បេះដូង
មនុស្សដែល​មានទម្រង់មុខ​រាងបេះដូង​ជាមនុស្ស​មានថ្គាមវែង ហើយ​ស្រួច ចង្ការ​តូច។ អ្នកជាមនុស្ស​ដែលមាន​ភាពខ្លាំងនៅ​ខាងក្នុងចិត្តមិនគួរឲ្យជឿ ប៉ុន្តែក៏អាច​ជាមនុស្សរឹងរូស ព្រោះពួកគេ​មាន​គំនិតរឹងមាំ។ ចរិកលក្ខណៈផ្សេង​ទៀត​រួមមាន ជាមនុស្ស​ចូលចិត្តធ្វើអ្វី​ដោយបង្ខំ, ធ្វើដោយ​មិនពិចារណា និងជាមនុស្ស​មានគំនិតច្នៃប្រឌិត។
ទម្រង់មុខរាង​ចតុកោណកែង
មនុស្សដែលមាន​ទម្រង់មុខបែបនេះ ជាមនុស្សមាន​ចិត្តគំនិតល្អ។ អ្នកដែលមាន​ទម្រង់មុខបែបនេះ​ចូលចិត្តធ្វើជា​អ្នកគ្រប់គ្រង ហើយគ្រប់យ៉ាង​ដែលពួកគេ​គ្រប់គ្រង​ហាក់បីដូចជា រឹងមាំ​គួរឲ្យ​ចាប់អារម្មណ៏។ ពួកគេជា​មនុស្សមាន​គោលដៅច្បាស់លាស់ ព្រោះពួកគេមានសមត្ថភាព​ធ្វើការងារទៅថ្ងៃអនាគត។
ទម្រង់​មុខរាងមូល
លក្ខណៈមនុស្សទម្រង់មុខរាងមូលគឺ មាន​រោមច្រើន និងពេញ​ក្រោមឆ្អឹងថ្ពាល់។ ទម្រង់មុខបែប​នេះមានន័យថា អ្នកជា​មនុស្សមាន​សន្តានចិត្តល្អ និងសប្បុរស ហើយតែងតែ​គិតដល់​អ្នកដទៃ​ជា​ចម្បង។ មនុស្សប្រភេទនេះ​អាចទាក់ទាញ​មនុស្សមក​ស្រឡាញ់ខ្លួនង​ប់ងល់យ៉ាង​ខ្លាំងបាន។
ទម្រង់មុខរាង​ពងក្រពើ
ជាមនុស្សបង្ហាញពីភាពសមតុល្យ, ផ្អែមល្អែម, ភាពទាក់ទាញ, មនុស្សស្រី​តែងតែ​ជាវិចិត្រករដ៏ប៉ិនប្រសប់។ ពេលខ្លះ រាងកាយ​អាចចុះខ្សោយ ពេលខ្លះ​អាចធ្វើអ្វីៗ​មិនបានល្អ។
ទម្រង់មុខ​រាងវែង
ពួកគេជាមនុស្ស​ចូលចិត្តគ្រប់គ្រង តែ​មិនចូលចិត្តបង្ខំ, ជានិច្ចកាលពួកគេ​ដើរផ្លូវ​ក្នុងនយោបាយ, មុខជំនួញ, កីឡា, ពេលខ្លះមាន​មហិច្ចតា និងពេលខ្លះ​ទៀត​ជាមនុស្ស​ស្រងូត​ស្រងាត់៕
ដោយ៖ ដារ៉ា
ប្រភព៖ sportonlinegroup

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មើលទម្រង់មុខ អាចដឹងពីចរិកលក្ខណៈ និង​ជីវិតរបស់អ្នកទៅថ្ងៃអនាគត