យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

​នៅ​បំណាច់​ឆ្នាំ​២០១៥​កន្លងមក​ថ្មីៗ​នេះ យូ​រី ក៏​មិន​ខុសពី​សិល្បករ សិល្បការី​នី​មួយចំនួនទៀត​ដែរ នាង មាន​វត្តមាន​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​នានា​ជាប់ៗ​គ្នា តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នាង​បាន​ផ្លាស់ប្តូរ​ម៉ូដ និង​ពណ៌​សក់​របស់ខ្លួន​ខុសប្លែក​ពីគ្នា ស្ទើរតែ​គ្មាន​នរណាម្នាក់​ចំណាំ​មុខ​នាង​បាន ។ យូ​រី បាន​និយាយថា នាង​ចូលចិត្ត លេង​ម៉ូដ​សក់ និង​ផ្លាស់ប្តូរ​ពណ៌​សក់​ញឹកញាប់​បំផុត ដោយ​នាង​មិន​ខ្លាច​ប៉ះពាល់​ដល់​ស​សៃ​សក់​ឡើយ សំខាន់​គឺ​ស្អាត ហើយ​ប្លែក​ភ្នែក ។​

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

​យូ​រី ជា​តារាចម្រៀង​វ័យក្មេង​ប្រចាំ​នៅក្នុង​ផលិតកម្ម​សាន់​ដេ រាល់​ការតុបតែង​ខ្លួន​និង​ការ​ស្លៀកពាក់​របស់​នាង​គឺ​សម​ទៅតាម​យុវវ័យ​សម័យថ្មី​បែប Cute Cute កន្លងមក នាង​ក៏​ធ្លាប់បាន​បង្ហាញ​អំពី​ការច្នៃ​ម៉ូដ​សម្លៀកបំពាក់​ប្លែកៗ​របស់ខ្លួន​ឲ្យ​ទស្សនិកជន​បានដឹង​។

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

ដោយឡែក​ពេលនេះ ក្រឡេកមើល​ពណ៌​សរ​បស់ យូ​រី វិញ គឺ​ពិតជា​មិនធម្មតា​ទេ មិន​ចាញ់​តារា​ល្បីៗ​នៅក្រៅ​ប្រទេស​ឡើយ រាល់ពេល​បង្ហាញខ្លួន​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​ម្តងៗ នាង​តែងតែ​ផ្លាស់ប្តូរ​ពណ៌​សក់​ប្លែកៗ ដូចជា​ពណ៌​លឿង ក្រហម ស្វាយ ហាយ​ឡាយ ជាមួយ​ពណ៌​ផ្សេងៗ​ទៀត​។ ជាក់ស្តែង នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ នាង​បាន​ប្តូរ​ពណ៌ សក់​គួរ​ឲ្យ​ចាប់អារម្មណ៍ រហូត​នាង​និយាយថា « យូ​រី ចូលចិត្ត​លេង​ពណ៌​សក់ ពីព្រោះ​វា​ប្លែក​និង​ស្រស់ស្អាត យូ​រី​មិន​ខ្វល់​ពី​ការ​ខូច​សក់​នោះទេ សំខាន់​គឺ​យើង​ចេះ​ថែទាំ បើ​សក់​ខូច​កាត់ចោល​ទៅ ពេល​ដុះ​មក​ថ្មី​ច្បាស់ ជា​ស្អាត​ហើយ (​សើច​…) ។​ម្យ៉ាងវិញទៀត ការ​ប្លូ​រ​ពណ៌​សក់​នេះ ក៏​មិនសូវ​ជា​ចំណាយ​ប្រាក់​ច្រើន​នោះដែរ » ។

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

​ពិតជា​គួរ​ឲ្យ​សរសើរ យូ​រី ណាស់ ថ្វីត្បិតតែ​មានការ​រិះគន់​ពី​សំណាក់​ទស្សនិកជន​មួយចំនួន អំពី​ការ ស្លៀកពាក់​និង​ការតុបតែង​ខ្លួន​របស់​នាង​ក្តី ក៏​នាង​មិន​ខ្វាយខ្វល់​អំពី​ការរិះគន់​ទាំង​នោះដែរ​។ ផ្ទុយទៅវិញ នាង​កាន់តែ​បង្ហាញ​សកម្មភាព​របស់ខ្លួន ខ្លាំងក្លា​ឡើងៗ រហូត​ទទួលបាន​ការគាំទ្រ​ខ្លាំង សូម្បីតែ​ក្បាច់​រាំ របស់​នាង ដែល​ទទួលបាន​ការរិះគន់​នោះ ពេលនេះ​លែងមាន​ការរិះគន់​ទៀតហើយ ធ្វើ​ឲ្យ​នាង​កាន់តែ សប្បាយរីករាយ។

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

​យូ​រី បញ្ជាក់​ប្រាប់ថា ធម្មតា​តារាចម្រៀង​ម្នាក់ៗ​តែងតែមាន​ការរិះគន់​និង​ការសរសើរ រាល់​ការរិះគន់ និង​ការសរសើរ នាង​ទទួលយក​ទាំងអស់ ប៉ុន្តែ​អ្វីដែល​នាង​ធ្វើ​គឺជា​ចំណង​ចំណូលចិត្ត​និង​អ្វី ដែល​ប្លែកៗ ដើម្បី​បំរើ​អារម្មណ៍​បងប្អូន​ដែល​គ្រាំទ្រ ។

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

​ក្នុង​ឆ្នាំ​២០១៦​នេះ យូ​រី បាន​ឲ្យ​ដឹងថា នាង​នឹងមាន​អ្វី​ប្លែកៗ​ជាច្រើន​ទៀត ដើម្បី​បង្ហាញ​ទស្សនិកជន ប៉ុន្តែ យូ​រី នៅ​មិនទាន់​បង្ហាញ​ប្រាប់ថា ជា​អ្វី​នោះទេ នាង​គ្រាន់តែ​និយាយថា រងចាំ​មើល​នាពេល​ឆាប់ៗ​ខាងមុខនេះ​ទៅ៕ អា​លី​ណា

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​

យូ​រី កែប្រែ​ប្លែក​អី​ប្លែក​យ៉ាងនេះ​!​