របៀបមួយចុច​មើល​លេខ IMEI របស់ iPhone ដោយ​គ្រាន់​តែ​ចុច​លេខ​ប៉ុន្មានខ្ទង់​នេះ​ សម្រាប់អ្នក​មិន​ទាន់ដឹង!

លេខ IMEI របស់ទូរស័ព្ទនីមួយៗ ពិត​ជា​សំខាន់ ហើយ​មិន​អាច​ឲ្យ​នរណា​ផ្សេង​ដឹង​នោះទេ ជា​ពិសេស ឈ្មួញ​ខិ​លខូច​មួយចំនួន អាច​ប្រើ​ប្រាស់លេខ IMEI របស់ទូរស័ព្ទអ្នក សម្រាប់តាមដានអ្នក, ឬលួចយក​ទូរស័ព្ទ​អ្នកដោយមិនដឹងខ្លួន ឬបិទដំនើរការរបស់ទូរស័ព្ទអ្នកបាន ជាពិសេសអ្នកប្រើប្រាស់ iPhone គួរប្រុងប្រយ័ត្ន កុំឲ្យនរណាដឹង។

របៀបមួយចុច​មើល​លេខ IMEI របស់ iPhone ដោយ​គ្រាន់​តែ​ចុច​លេខ​ប៉ុន្មានខ្ទង់​នេះ​ សម្រាប់អ្នក​មិន​ទាន់ដឹង!

លេខ IMEI របស់ទូរស័ព្ទនីមួយៗ ខុសគ្នា ដូចនេះទោះបីម៉ូឌែលទូរស័ព្ទដូចគ្នា ក៏មិនច្រលំគ្នាដែរ បើសិន​ជា​អ្នក​ចាំលេខ IMEI របស់អ្នកច្បាស់ អ្នកនឹងដឹងថាមួយណាជាទូរស័ព្ទរបស់អ្នក។ ដោយសារតែការចង់​ដឹង​របស់អ្នកប្រើប្រាស់ iPhone មួយចំនួន ទើបចង់បង្ហាញពីរបៀបមួយទៀត ឆែកមើលលេខ IMEI នេះ​លើ iPhone ។

  • អ្នកអាចចូលទៅកាន់កន្លែងខល បន្ទាប់វាយលេខ *#06#
  • បន្ទាប់អ្នកនឹងឃើញលេខ IMEI របស់ iPhone អ្នកភ្លាម

 របៀបមួយចុច​មើល​លេខ IMEI របស់ iPhone ដោយ​គ្រាន់​តែ​ចុច​លេខ​ប៉ុន្មានខ្ទង់​នេះ​ សម្រាប់អ្នក​មិន​ទាន់ដឹង!

បើវិធីធម្មតា អ្នកអាចចូលទៅកាន់ Settings > General > About រួចអូសចុះក្រោមបន្តិច អ្នកនឹងឃើញ​ត្រង់​កន្លែងបង្ហាញលេខ IMEI របស់ iPhone នោះ តែវាចំណាយពេលយូរជាង ការចូលតាម​កន្លែង​ចុច​លេខ​ខលបន្តិច។

  • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!
  • ដោយ: Hong
  • 9:03 AM, 09 January
  • ប្រភព: iDownloadblog
  • Tag: ចំណេះដឹងទូទៅ