តារា​​ស្រី​​ហុងកុង​ ​JJ​ Jia​ ​ហើយ​និង​​ Louis​ Fan​ រៀប​ការ​ ដ៏​​ សាមញ្ញ​បំផុត​មិន​គួរ​ឱ្យ​ជឿ​

តារា​សម្តែង​ស្រី​ហុងកុង ​JJ Jia ​ និង​តារា​សម្តែង​​ប្រុស​ហាត់​គុន ​Louis Fan ​បាន​​រៀបការ​យ៉ាង​​សាមញ្ញ​បំផុត​ដែល​មិន​នឹក​ស្មាន​ដល់។​ ប្តី​ប្រពន្ធ​មួយ​គូ​នេះ​បាន​អញ្ជើញ​តែ​ក្រុម​គ្រួសារ​និង​សាច់​ញាតិ​ដើម្បី​ឱ្យ​ដឹង​លឺ​នៅ​ក្នុង​​ការិយាល័យ​ផ្លូវ​ច្បាប់​ដើម្បី​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​តែ​ប៉ុណ្ណោះ ​ហើយ​សូម្បី​តែ​មិត្ត​ដែល​ស្និទ្ធិ​ស្នាល​បំផុត​ជា​មួយ​តារា​ទាំង​ពីរ​ដួង​នេះ​ក៏​មិន​បាន​អញ្ជើញ​ចូល​រួម​ដែរ​។ 
តារា​​ស្រី​​ហុងកុង​ ​JJ​ Jia​ ​ហើយ​និង​​ Louis​ Fan​ រៀប​ការ​ ដ៏​​ សាមញ្ញ​បំផុត​មិន​គួរ​ឱ្យ​ជឿ​
តារាសម្តែងស្រីរូបនេះចង់រៀបការបែបសាមញ្ញបំផុត មិនសូម្បីពាក់ចញ្ចៀនពេជ្រដែលមានតម្លៃរហូតទៅដល់៤សែនដុល្លារហុងកុងដែល Louis Fan បានឱ្យនាង។ JJ Jia បានពាក់ចញ្ចៀនដ៏សាមញ្ញបំផុតដែលពួកគេបានទិញពីប្រទេសTurkeyមក។ តារាទាំងពីរដួងនេះបានប្រារព្ធនូវការទទួលទានអាហារត្រឹមតែពីរតុប៉ុណ្ណោះនៅក្នុងសណ្ឋាគារ។សាច់ញាតិរបស់ JJ Jia បានឱ្យគេយកនំ Cake ពីរជាន់ចូលមកក្នុងកម្មវិធីយ៉ាងអាថ៌កំបាំង ខណៈពេលដែលនាងកំពុងតែទទួលទានអាហារសាមញ្ញនៅលើតុ។ នាងបានភ្ញាក់ផ្អើលនៅពេលដែលនាងបានឃើញនំ Cake៕បន្ទាប់ពីរៀបការក៏នាងនៅតែបន្តអាជីពជាតារាសម្តែងដ៏ដែល ហើយនាងក៏មានគំរោងនូវក្នុងការផ្សព្វផ្សាយខ្សែភាពយន្តរបស់នាងដែរបន្ទាប់ពីអាពាហ៍ពិពាហ៍បានបញ្ចប់៕ 
តារា​​ស្រី​​ហុងកុង​ ​JJ​ Jia​ ​ហើយ​និង​​ Louis​ Fan​ រៀប​ការ​ ដ៏​​ សាមញ្ញ​បំផុត​មិន​គួរ​ឱ្យ​ជឿ​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ asianpopnews