មីស៊ីល​អាមេរិក​១គ្រាប់​ ដែល​បាត់​ខ្លួន ​រក​ឃើញ​នៅ​គុយបា


មីស៊ីល​អាមេរិក​១គ្រាប់​ ដែល​បាត់​ខ្លួន ​រក​ឃើញ​នៅ​គុយបា

មីស៊ីល​​របស់​ទាហាន​អាមេរិក​១​គ្រាប់ ដែល​បាន​បាត់​ខ្លួន​តាំង​ពី​ឆ្នាំ​២០១៤ ​បន្ទាប់​ពី​បញ្ជូន​ទៅ​កាន់​អឺរ៉ុប​ ក្នុង​គោល​បំណង​ហ្វឹកហាត់​​ធ្វើ​ការសមយុទ្ធ​នោះ ​បែរ​ជា​បង្ហាញ​ខ្លួន​នៅ​ប្រទេស​គុយបា​ទៅ​វិញ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ។

 

មីស៊ីល​អាមេរិក​១គ្រាប់​ ដែល​បាត់​ខ្លួន ​រក​ឃើញ​នៅ​គុយបា

 

​បើ​តាម​អ្នកនាំពាក្យ​ពី​សេតវិមាន​លោក​ Josh Earnest ​បាន​និយាយ​​ម្សិល​មិញ​ថា មីស៊ីល​១​គ្រាប់​នេះ​មាន​ឈ្មោះ​ថា Hellfire Captive Air Training Missile (CATM) ​ដែល​វា​សម្រាប់​វាយ​ប្រហារ​ពី​លើ​អាកាស​ ដោយ​​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​បញ្ជូន​ច្រឡំ​ ទើប​បាន​ជា​ទៅ​ដល់​ប្រទេស​គុយបា​វិញ៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ cnn