​ព្រឹត្តិការណ៍​រត់ប្រណាំង​ដ៏​ធំ​តាមផ្លូវ​លំនៅ​តំបន់​អង្គរ ឆ្នាំ​២០១៦ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែមករា​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សហការ ជាមួយ អ្នកជំនាញ​មកពី​អឺរ៉ុប នឹង​រៀបចំ ព្រឹត្តិការណ៍​រត់ប្រណាំង​ដ៏​ធំ​បំផុត​តាមផ្លូវ​លំនៅ​ក្នុង​តំបន់​អង្គរ ឆ្នាំ​២០១៦​ជា​លើ ក ដំបូង (Ultra Trail Angkor 2016 ) នា​ថ្ងៃទី​២៣ ខែមករា ក្នុង​ខេត្តសៀមរាប​។​

ការរត់​ប្រណាំង​ចម្ងាយ​យក្ស​លក្ខណៈ​អន្តរជាតិ​នឹង​បង្ហាញ​វត្តមាន​ជា​លើកដំបូង​របស់​ក្នុង ខេត្ត​ម​សៀមរាប នា​ថ្ងៃទី​២៣ ខែមករា ខាងមុខនេះ​។ ព្រឹត្តិការណ៍​ដែល​រៀបចំឡើង​ដោយ NOCC សហការ​ជាមួយ​អ្នកជំនាញ​មកពី​អឺរ៉ុប​នេះ មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ប្រមាណ​ជា ៤០០​នាក់ តំណាងឱ្យ ២៨​ប្រទេស ប៉ុន្តែ​ចំនួន​នេះ​អាចមាន​ការប្រែប្រួល​។ អត្ត​ព​លិ​ក​ទាំងនោះ​មាន​៤​ជម្រើស​ក្នុងការ​ជ្រើសរើស​វិញ្ញាសា​ដើម្បី​ប្រកួត ក្នុងនោះ​រួមមាន​ការរត់​ចម្ងាយ ១២៨​គីឡូម៉ែត្រ​, ៦៤​គីឡូម៉ែត្រ​, ៣២​គីឡូម៉ែត្រ និង​ការប្រកួត​ក្នុង​រយៈ​ចម្ងាយ ៣២​គីឡូម៉ែត្រ​ដោយមាន​កាន់​ឈើច្រត់​តាមបែប Nordic Walking (​ដើរ​ក៏បាន រត់​ក៏បាន​)​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក វ៉ា​ត់ ចំរើន​។

​អត្ត​ព​លិ​ក​ទាំងអស់នោះ នឹងធ្វើ​ការរត់​នៅ​ជុំវិញ​ទីធ្លា​ប្រាសាទអង្គរវត្ត ដោយ​ឆ្លងកាត់​ប្រាង្គ​ប្រាសាទ ព្រៃ​ប្រឹក្សា ភូមិតូចៗ​នៅ​ជុំវិញ​នោះ និង​កាត់​តាមផ្លូវ​តូចៗ​តាម​វាលស្រែ​ដែល​អប​ដោយ​ធម្មជាតិ​ដ៏​ស្រស់បំព្រង​ទៀតផង​។

​គួរ​បញ្ជាក់ថា ការប្រកួត​រត់ប្រណាំង​ចម្ងាយ​យក្ស​ជា​លក្ខណៈ​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៦​នេះ Ultra Trail Angkor 2016 នឹង​ឈប់​ទទួល​ចុះឈ្មោះ​នៅ​ថ្ងៃទី​១០ ខែមករា​៕   


ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​