ដឹង​អត់​ថា​ហេតុអ្វី​ត្រូវ​ទទួល​ទាន​បន្លែ​ផ្លែឈើ​?

ដឹង​អត់​ថា​ហេតុអ្វី​ត្រូវ​ទទួល​ទាន​បន្លែ​ផ្លែឈើ​?

បន្លែ​ផ្លែឈើ​ផ្តល់​នូវ​សារធាតុ​សំខាន់​ដែល​ជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ។ ប្រសិន​បើ​អ្នក​មិន​សូវ​ចូល​ចិត្ត​បន្លែ នោះ​អ្នក​គួរ​ទទួល​ទាន​ផ្លែឈើ​ឲ្យបាន​ច្រើន​ព្រោះ​ថា​ការ​ទទួលទាន​ផ្លែឈើ​ក៏​អាច​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវការ​ផង​ដែរ​។​ ទាំង​បន្លែ​និង​ផ្លែឈើ​សុទ្ធ​តែ​មាន​សមាសធាតុ​សំខាន់​ព្រម​ទាំង​មាន​គុណប្រយោជន៍​យ៉ាង​សំបូរបែប​។

 

​អ្នក​អាច​ទទួល​បាន​វីតាមីន​ C ពី​ផ្លែឈើ​ប្រភេទ​ផ្លែ​ប៊ែ​រី ក៏​ដូចជា​ពី​បន្លែ​ផ្កា​ខាត់ណា​ប្រូ​ខូលី ជាតិ​ប៉ូតាស្យូម​ពី​ផ្លែ​ចេក និង​មើម​ឆៃថាវ​ក្រហម​។

 

ដឹង​អត់​ថា​ហេតុអ្វី​ត្រូវ​ទទួល​ទាន​បន្លែ​ផ្លែឈើ​?

 

សារធាតុ Phytonutrients ដែល​គាំទ្រ​ដល់​រសជាតិ​និង​ពណ៌​របស់​បន្លែ​និង​ផ្លែឈើ និង​ជា​ប្រភព​យ៉ាង​សំបូរ​បែប​សម្រាប់​វីតាមីន និង​សារធាតុ​រ៉ែ​។​ ឧទាហរណ៍ ប៊ែរី និង​ផ្កា​ខាត់ណា អាច​មាន​រូបរាង​ស្រដៀង​គ្នា​ព្រម​ទាំង​ផ្ដល់​នូវ​វីតាមីន C​ ដូចគ្នា ប៉ុន្តែ​សារធាតុ Phytonutrients របស់​ពួក​វា​អាច​មិន​មាន​អ្វី​ខុស​គ្នា​ច្រើន​ពេក​ទេ​។ ផ្លែ​ប៊ែ​រី មាន​ពណ៌​ក្រហម​លាយ​ស្វាយ​ដែល​ហៅ​ថា anthocyanins (​ធាតុ​ពណ៌​ក្រហម​) ហើយ​សារធាតុ​នេះ​មាន​ច្រើន​នៅក្នុង​ផ្លែ​ឈើ​ជាង​ក្នុង​បន្លែ​។

 

ផ្ទុយ​ទៅ​វិញ សមាសធាតុ isothiocyanates (​សារធាតុ​ក្លិន​) ត្រូវបាន​គេ​រកឃើញ​នៅ​ក្នុង​ផ្កា​ខាត់ណា​ប្រូខូលី ស្ពៃ​ក្តោប និង​ផ្កា​ស្ពៃ ដែល​សារធាតុ​នេះ​អ្នក​អាច​រក​បាន​តែ​ក្នុង​បន្លែ​តែ​ប៉ុណ្ណោះ​។

 

មាន​មនុស្ស​តិច​ណាស់​ដែល​ចូលចិត្ត​បន្លែ​ជាង​ផ្លែឈើ​។ ប្រសិន​បើ​អ្នក​មិន​ចូល​ចិត្ត​ទទួល​ទាន​ផ្លែ​ឈើ​ទុំ អ្នក​អាច​សាក​ល្បង​ទទួល​ទាន​បែប​ក្លាសេ​ឲ្យ​ត្រជាក់ ឬ​បែប​ក្រឡុក​។ សម្រាប់​បន្លែ អ្នក​អាច​ទទួល​ទាន ឆៅ ស្ងោរ ស៊ុប​ ឬ​ឆា៕

 

អត្ថបទ៖ លោកស្រី Susan Bowerman, MS, RD, CSSD ទីប្រឹក្សា​ផ្នែក​បណ្តុះបណ្តាល​អាហារ​បំប៉ន​របស់​ក្រុមហ៊ុន Herbalife