រឿង ៣​ យ៉ាង​ដែល​បញ្ជាក់ថា​ទំពាំងបាយជូរ​អាច​ការ​ពារ​តម្រងនោម​បាន​

រឿង ៣​ យ៉ាង​ដែល​បញ្ជាក់ថា​ទំពាំងបាយជូរ​អាច​ការ​ពារ​តម្រងនោម​បាន​

ជំងឺ​តម្រងនោម​គឺ​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ក្នុងនោះ​យ៉ាងហោចណាស់​ក៏​មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​កើតឡើង​លើ​ចំនួន​ប្រជាជន​ជាង ៨០០​លាន​នាក់​ដែរ​។​
 
ទោះបីជា​យ៉ាងណា​ក៏ដោយ​អ្នក​អាច​ចៀសផុត​ពី​ការ​ប្រឈម​នឹង​ជំងឺ​តម្រងនោម​បាន​តាមរយៈ​ការ​ញ៉ាំ​ទំពាំងបាយជូរ​។ ការសិក្សា​ជា​ច្រើន​បាន​ចុះផ្សាយ​ថា សារធាតុ​ចម្រាញ់​ចេញពី​គ្រាប់​ទំពាំងបាយជូរ និង​សរ​ធាតុ​មួយ​បាន​ពី​ទំពាំងបាយជូរ​ឈ្មោះថា Resveratrol មាន​ឥទ្ធិពល​ការពារ​តម្រង​នោម​បាន ជាពិសេស​ជំងឺ​ទឹកនោម​ផ្អែម​តែ​ម្តង​។ អ្នក​អាច​ពង្រឹង​ដល់​សុខភាព​តម្រងនោម​បាន​តាមរយៈ​ការ​ញ៉ាំ​ទឹក​ទំពាំងបាយជូរ​មួយ​កែវ ឬ​យ៉ាងហោចណាស់​ញ៉ាំ​ទំពាំងបាយជូ ១៥​គ្រាប់​ក្នុង​មួយ​ថ្ងៃ​ជា​របប​អាហារ​។ ខាងក្រោម​នេះ​គឺជា​របៀប​ដែល​ផ្លែឈើ​មួយ​នេះ​មាន​ប្រយោជន៍​ចំពោះ​តម្រង​នោម​។​
 
​ព្យាបាល​ការខូចខាត​របស់​តម្រង​នោម​
 
​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង Applied Physiology, Nutrition and Metabolism រកឃើញ​ធា សារធាតុ​ដែល​រកឃើញ​ក្នុង​គ្រាប់​ទំពាំងបាយជូរ និង​សម្បក​របស់​វា​អាច​ព្យាបាល​បញ្ហា​លើ​តម្រងនោម​ដែល​បង្កឡើង​ដោយ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើនពេក​បាន​។ អ្នក​ធាត់​ជ្រុល​គឺ​ងាយ​នឹង​ខូច​តម្រងនោម​ណាស់ ព្រោះ​វា​នឹង​ធ្វើឱ្យ​កាត់បន្ថយ​ជាតិ​ទង​ដែង​ពី​ក្នុង​តម្រងនោម និង​ផលវិបាក​ផ្សេងៗ​ទៀត​។ ការសិក្សា​បាន​ណែនាំ​ថា ការប្រើ​គ្រាប់ និង​សម្បក​ទំពាំងបាយជូ​រ ធ្វើ​ជា​អាហារ​បំប៉ន​អាចជួយ​អ្នកជំងឺ​ដែល​ប្រឈម​នឹង​ជំងឺ​តម្រងនោម​ខ្ពស់​បាន ជាពិសេស​មនុស្ស​ធាត់​ជ្រុល​តែម្តង​។ អង់​ទី​អុកស៊ី​ដង់​របស់ទំពាំ​ង​បាយ​ជូរ​ក៏​អាច​ការពារ​រាងកាយ​ពី​សម្ពាធ​អុកស៊ីតកម្ម​បានដែរ​។ 
 
​ការពារ​ជំងឺ​តម្រង​នោម​
 
​ប្រហែលជា ៥០​ភាគរយ​នៃ​អ្នកជំងឺ​ខ្សោយតម្រងនោម​ស្រួចស្រាវ​គឺ​កើតឡើង​ដោយសារ​កង្វះ​ការផ្គត់ផ្គង់​ឈាម​ទៅ​ចិញ្ចឹម​តម្រង​នោម ឬ​ហៅ​ថា Ischemia​។ អង់​ទី​អុក​ស៊ីដង់ និង​សមាសធាតុ​ប្រឆាំងនឹង​ការ​រលាក​របស់​ទំពាំង​បាយ​ជូរ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​រឿង​នេះ​បាន​។ Resveratrol ត្រូវបាន​គេ​រកឃើញ​ថា​មាន​ឥទ្ធិពល​ការពា​រលើ​តម្រងនោម​របស់​សត្វ​កណ្តុរ​ក្រោយពី​តម្រងនោម​របស់​វា​កង្វះ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​មួយរ​យៈមក​។ 
 
​កាត់បន្ថយ​ការរំខាន​ក្នុង​តម្រងនោម​
 
​អ្នកស្រាវជ្រាវ​ជនជាតិ​អ៊ីរ៉ង​រកឃើញថា សារធាតុ​ចម្រាញ​ចេញពី​គ្រាប់​ទំពាំងបាយជូរ ៥០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ រយៈពេល ២​សប្តាហ៍​ប្រហែលជា​អាច​កាត់បន្ថយ​ការរំខាន​មុខងារ​របស់​តម្រងនោម​ក្រោយ​ពី​មានប​ការខូចខាត​ដោយសារតែ Ischemia រួចមក​។ ការសិក្សា​នេះ​ត្រូវបាន​ធ្វើឡើង​ទៅ​លើ​សត្វ​កណ្តុរ​ចំនួន ៣២​ក្បាល​កាលពី​ឆ្នាំ ២០១៣ ហើយ​អ្នក​ស្រាវជ្រាវ​សង្ឃឹមថា ការរកឃើញ​មួយ​នេះ​នឹង​អាច​កាត់​បន្ថយ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​តម្រងនោម​បាន​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។