៥ យ៉ាង​ដែល​តន្ត្រី​ជួយ​ឱ្យ​អ្នក​សប្បាយចិត្ត សុខភាព​ល្អ និង​រាង​ស្អាត​

៥ យ៉ាង​ដែល​តន្ត្រី​ជួយ​ឱ្យ​អ្នក​សប្បាយចិត្ត សុខភាព​ល្អ និង​រាង​ស្អាត​

តើ​អ្នក​កំពុងតែ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​មែន​ទេ​? ចម្រៀង​អាចជួយ​លុបបំបាត់​អារម្មណ៍​បែបនេះ និង​ជួយ​អ្នក​ធ្វើការ​បាន​កាន់តែ​ច្រើន​ជាង​មុន​ទៀត​ផង​។ 
​វា​មិន​ត្រឹមតែ​ពង្រឹង​ដល់​ការចងចាំ​ទេ តែ​ក៏​ជួយ​បង្ការ​ជំងឺ​បាន​ដែរ​។ ខាងក្រោម​នេះ​គឺ ហេតុផល ៥​យ៉ាង​ដែល​ចម្រៀង​អាចធ្វើ​បាន​ចំពោះ​អ្នក​ស្តាប់​។​
 
​សម្រក​ទម្ងន់​
​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង femalefirst.co.uk ដែល​មាន​ការណែនាំ​ធ្វើ​ដោយ Costas Karageorghis អ្នក​ចិត្តសាស្ត្រ​ផ្នែក​កីឡា មកពី​សាកលវិទ្យាល័យ Brunel ក្នុង​ទីក្រុង​ឡុង បាន​រកឃើញថា ការ​ស្តាប់​ចម្រៀង​អាច​ជំរុញ​ដល់​លទ្ធផល​នៃ​ការងារ​។ យ៉ាងណាមិញ ល្បឿន និង​ចង្វាក់​របស់​ចម្រៀង​គួរតែ​ត្រូវ​គ្នា​នឹង​ចង្វាក់​ចលនា និង​សកម្មភាព​របស់​អ្នកផង​។ 
 
​ផ្តល់​សន្តិភាព​ដល់​ក្នុង​រាងកាយ​
​បន្ទាត់​ត្រង់​មួយ​ចាប់ពី​ក្បាល​ដល់​ឆ្អឹង​កង​ខ្នង គឺ​មាន​មជ្ឈមណ្ឌល​ថាមពល  សំខាន់ៗ​ចំនួន ៧​តម្រៀ​បតៗ​គ្នា​។ នៅពេល​អារម្មណ៍​មិន​មាន​តុល្យភាព Chakras នឹង​ដើរ​ខុស​បន្ទាត់​របស់​វា ដែល​ជា​ហេតុ​នាំឱ្យ​កើត​ជា​ជំងឺ ឬ​មាន​ការឈឺចាប់​ក្នុង​រាងកាយ​បាន​។ អ្នកជំនាញ​ខាង​ព្យាបាល​ចិត្តសាស្ត្រ ជា​អ្នក​បង្រៀន​ការគ្រប់គ្រង​ភាព​តានតឹង គ្រូបង្រៀន​ក្បាច់​យោ​ហ្គា និង​ជា​តន្ត្រី​ក៏​ផង​ដែរ​នោះ​និយាយថា ចម្រៀង​អាចជួយ​ធ្វើឱ្យ Chakras ទាំង ៧ រត់​ត្រង់​ជួរ​គ្នា​វិញ​បាន​។ 
 
​ជំនួយ​ដល់​ការព្យាបាល​ជំងឺ​សរសៃប្រសាទ​
​គ្រូពេទ្យ​ជំនាញ​ខាង​ព្យាបាល​សរសៃប្រសាទ និយាយថា ចម្រៀង​ដើរតួនាទី​ជា​ការព្យាបាល​បន្ថែម​ដែល​អាច​ជួយ​ព្យាបាល​ជំងឺសរសៃប្រសាទ​ជាច្រើន​បាន​ដូច​ជា ការ​ថប់​អារម្មណ៍ គេង​មិន​លក់ និង​ការបាក់​ទឹកចិត្ត​។ វា​ក៏​ជួយ​បង្កើន​ការទំនាក់ទំនង​ក្នុង​ខួរក្បាល និង​បញ្ចេញ​អ័រម៉ូន​សប្បាយចិត្ត ដែល​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​ខួរក្បាល​បានដែរ​។ មួយវិញទៀត វា​ក៏​ជួយ​ថែរក្សា​សម្ពាធ​ឈាម​ឱ្យ​នៅ​ល្អ និង​ពង្រឹង​ដល់ ការ​ជាសះស្បើយ​ក្រោយពី​ព្យាបាល​ជំងឺ​រួច​ផង​។ ចម្រៀង​ប្រភេទ Hip Hop អាច​ពង្រឹង​ដល់​ទំនាក់ទំនង​ក្នុង​ខួរក្បាល និង​អាច​ជួយ​អ្នក​ជំងឺឆ្គួត និង បាក់​ទឹកចិត្ត​ទៀតផង​។​
 
​អាច​ធ្វើ​ឱ្យ​ឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួម​ភេទ​បាន​
តើ​អ្នក​កំពុងតែ​មាន​គម្រោង​រួមភេទ​នៅ​យប់​នេះ​មែន​ទេ​? ដូច្នេះ​គួរតែ​មាន​បញ្ចូល​បរិយាកាស​ដែល​មាន​សម្លេង​ចម្រៀង​ខ្លះ​ហើយ​។ ចម្រៀង​មាន​ថាមពល​ជួយ​ឱ្យ​អ្នក​ឈាន​ដល់​ចំណុចកំពូល​នៃ​ការ​រួម​ភេទ​បាន​។ វា​ធ្វើឱ្យ​ស្បែក​មាន​អារម្មណ៍​ខ្លាំង​តែ​ម្តង​ដែលនាំឱ្យ​បែកញើស ហើយ​ពេល​ខ្លះ​មាន​ភាព​ស្រើបស្រាល​ទៀង​ផង​។ ដូច្នេះ​តើ​អ្នក​នៅ​ចាំ​ដល់​ណា​ទៀត​ទៅ​? ចូរ​រៀបចំ​វា​ឱ្យ​ហើយ​ទៅ​។ 
 
​ពង្រឹង​ដល់​ការ​គេង​
​ប្រភេទ​ចម្រៀង​អន្លង់​អន្លោ​ច ឬ​ហៅ​ថា Classical Music អាច​ដើរតួនាទី​ជា​ឱសថ​ព្យាបាល​ការ​គេង​មិន​លក់​ដ៏​មាន​តម្លៃថោក សុវត្ថិភាព និង​ប្រសិទ្ធភាព​។ ការ​គេង​នៅពេល​យប់​មិន​គ្រប់គ្រាន់​អាច​រំខាន​ដល់​ការងារ​នៅ​ពេល​ថ្ងៃ​បាន​ដូចជា ធ្វើឱ្យ​អស់កម្លាំង និង​បាក់​ទឹកចិត្ត​ជាដើម​។ ចម្រៀង​មិន​គ្រាន់តែ​កាត់បន្ថយ​សកម្មភាព​ភ័យខ្លាច​ទេ តែ​ក៏​ធ្វើឱ្យ​អារម្មណ៍​មាន​ភាព​ធូរស្បើយ​បានដែរ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។