៨ យ៉ាង​នេះ​គ្រប់គ្រាន់​នឹង​អ្នក​អាច​លះបង់​ការ​ញ៉ាំ​ប្រៃ​បាន​ហើយ​

៨ យ៉ាង​នេះ​គ្រប់គ្រាន់​នឹង​អ្នក​អាច​លះបង់​ការ​ញ៉ាំ​ប្រៃ​បាន​ហើយ​

​ខ្មែរ​យើង​តែ​មាន​ពាក្យ​មួយ​ឃ្លា​ថា ម្ហូប​កាលណា​មិនសូវ​ប្រៃ​គឺ​មិន​ឆ្ងាញ់​ឡើយ ប៉ុន្តែ​ការ​ដែល​មិនសូវ​មាន​ជាតិ​ប្រៃ​ច្រើន​គឺជា​រឿង​ល្អ​មួយ​សម្រាប់​សុខភាព​បេះដូង សួត តម្រង​នោម និង​សរីរាង្គ​សំខាន់ៗ​ផ្សេងទៀត​។ 
 
​គេ​និយាយ​ទៀត​ថា គ្រាន់​តែ​ថែម​គ្រឿង​ប្រៃ​តិចតួច វា​ពិតជា​គ្មាន​អ្វី​គ្រោះថ្នាក់​ឡើយ ប៉ុន្តែ​អ្នកនឹង​ពិតជា​ភ្ញាក់ផ្អើល​នៅពេល​ធ្វើ​បែប​នេះ​ក្នុង​រយៈពេល​មួយ​យូរ​។ 
​ខាងក្រោម​នេះ​គឺជា​បញ្ហា​កើត​ចេញពី​ការ​ញ៉ាំ​ប្រៃ​។ 
 
​លើស​សម្ពាធ​ឈាម​កាន់តែខ្លាំង​
​ការ​ញ៉ាំ​ប្រៃ​ពេក​អាចធ្វើឱ្យ​ឈាម​ក្លាយទៅជា​ទឹក​បាន​។ ខណៈពេល​ដែល​រឿង​នេះ​ជា​ជំនឿ​របស់​មនុស្ស​នោះ តែ​វា​ក៏​មាន​មួយ​ចំនួន​ជា​ការពិត​ដែរ​។ ការ​មាន​ជាតិ​ប្រៃ​ច្រើន​ពេក​ក្នុង​រាក​ងាយ​គឺ​តម្រូវ​ឱ្យ​មាន​ទឹក​កាន់តែ​ច្រើន​ដើម្បី​រំលាយ ហើយ​កោសិកា​មិន​អាច​ទ្រទ្រង់​ទឹក​ច្រើន​អញ្ជឹង​បានទេ ដូច្នេះ​វា​នឹង​ធ្វើឱ្យ​សម្ពាធ​ឈាម​កើនឡើង​កាន់តែច្រើន​។ រយៈពេល​យូរៗ​ទៅ សរសៃឈាម​ចាប់ផ្តើម​រឹង ហើយ​ក៏​លើស​សម្ពាធ​ឈាម​កាន់តែខ្លាំង ហើយក៏​អាច​ទៅ​ជា​ខ្សោយបេះដូង​ទៀត​។ តាមពិត ការសិក្សា​បញ្ជាក់ថា ការ​ញ៉ាំ​សាប​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម និង​ផលវិបាក​ជា​ជំងឺ​បេះដូង​សរសៃឈាម​បាន​ច្រើន​។ 
 
​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
​ការ​លើស​សម្ពាធ​ឈាម​តែមួយ​មុខ​គឺជា​កត្តា​ប្រឈមមុខ​ដ៏​សំខាន់​របស់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​សរសៃឈាម​ផ្សេងៗ​ទៀត​។ តាមពិត ការសិក្សា​ណែនាំ​ថា ក្នុង​ប្រទេស​អភិ​វឌ្ឈន៍ ការ​ញ៉ាំ​ប្រៃ​អាច​នាំឱ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ៦២​ភាគរយ និង​ជំងឺ​សរសៃឈាម​បេះដូង ៤៩​ភាគរយ​។ ជាមួយគ្នានេះដែរ សម្ពាធ​ឈាម​នឹង​កើន​ឡើង​ទៅ​តាម​អាយុ ដូច្នេះ យក​ល្អ​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ​បើសិនជា​មិន​ចង់​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​បញ្ហា​បេះដូង​ផ្សេងៗ​ទៀត​ទេ​។ 
 
​កើត​មហារីកក្រពះ​
​បើសិនជា​អំបី​មាន​សារធាតុ Nitrate ខ្ពស់ វា​អាច​ជា​កត្តា​នាំឱ្យ​កើត​មហារីកក្រពះ​ហើយ​។ កាលណា​មាន​ជាតិ Nitrates កាន់តែច្រើន ក៏​នាំ​ឱ្យ​មាន​ដំបៅ​ក្រពះ​ដែរ​។ មួយវិញទៀត ជាតិ​ប្រៃ​នឹង​ទៅ​បំផ្លាញ​ភ្នាស​កម្រាល​ក្រពះ ដែល​ជាហេតុ​នាំ​ឱ្យ​បាក់តេរី H. pylori ងាយ​នឹង​បង្ក​ទៅ​ជា​មហារីក​ក្នុង​ក្រពះ​បាន​។ 

​ខូច​តម្រងនោម​
​ថ្នាំពុល​ពណ៌​ស​មួយ​នេះ​អាច​បំផ្លាញ​តម្រងនោម​បាន​ច្រើន​របៀប ជាពិសេស​បើសិនជា​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​ទឹកនោមផ្អែម​រួចហើយនោះ​។ វា​មិន​ខុសគ្នា​នឹង​បេះដូង​ទេ គឺ​តម្រងនោម​ធ្វើការ​គ្រប់ពេល​ក្នុងការ​ច្រោះ​ជាតិពុល​ពី​ក្នុង​ឈាម​។ រយៈពេល​យូរៗ​ទៅ សរសៃឈាម​នៅក្នុង​តម្រងនោម​នឹង​ទៅ​ជា​ខ្សោយ ដែល​ជាហេតុ​នាំ​ឱ្យ​ខ្សោយតម្រងនោម​បាន បើសិនជា​តម្រូវ​ឱ្យ​សរីរាង្គ​នេះ​ធ្វើការ​ច្រើនពេក​។ ការរំលាយ​របស់​ឆ្អឹង​ដោយសារ​តែ​ញ៉ាំ​ជាតិ​ប្រៃ​ច្រើន​ក៏​អាច​នាំឱ្យ​កើត​ជា​គ្រួស​ក្នុង​តម្រងនោម​បានដែរ​។​

​ជំងឺ​ទឹកនោម​ផ្អែម​កាន់តែ​ធ្ងន់ធ្ងរ​
​ជំងឺ​ទឹកនោម​ផ្អែម និង​លើស​សម្ពាធ​ឈាម​គឺ​ជា​បញ្ហា​ដល់​សុខភាព​ស្មើ​ដៃ​គ្នា​ណាស់​។ ការ​ញ៉ាំ​ប្រៃ​ច្រើនពេក​អាច​ធ្វើឱ្យ​លើស​សម្ពាធ​ឈាម ផង និង​ប៉ះពាល់​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​ទៀត​។ 
 
​ប៉ះពាល់​ដល់​ខួរក្បាល​
​អ្នក​ប្រហែលជា​មិន​ធ្លាប់​គិត​ដល់​រឿង​នេះ​ទេ ប៉ុន្តែ​ការ​ញ៉ាំ​ប្រៃ​ពេក​អាច​នាំឱ្យ​មាន​បញ្ហា​ភ្លេចភ្លាំង ឬ​រំខាន​ដល់​ភាព​ឆ្លាត​វៃរ​បស់​អ្នក​បាន​។ ការសិក្សា​មួយចំនួន​បញ្ជាក់ថា ការ​ញ៉ាំ​របប​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​រយៈពេល​បី​ឆ្នាំ វា​មិន​ត្រឹមតែ​ធ្វើឱ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​ទែ តែ​ក៏​ប៉ះពាល់​ដល់​សុខភាព​ផ្សេង​ទៀត​ដែរ ជាពិសេស​ថយ​ចុះ​ដល់​ភាព​ឆ្លាត​វៃ​របស់​មនុស្ស​តែ​ម្តង​។ 
 
​ធ្វើឱ្យ​ធាត់​
​ជាតិ​ប្រៃ​តែមួយ​មុខ​មិន​អាច​នាំ​ឱ្យ​ធាត់​ជ្រុល​បានឡើយ ប៉ុន្តែ​មនុស្ស​ធាត់​ជ្រុល​គឺ​មាន​បំណង​ចង់​ញ៉ាំ​អាហារ​ប្រៃ​ច្រើន​។ ហេតុដូច្នេះ​ហើយ វា​នឹង​ធ្វើឱ្យ​ពួកគេ​ស្រេកទឹក​ដែល​ជាហេតុ​នាំ​ឱ្យ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ហើម​រាងកាយ​។ រឿង​នេះ​ក៏​អាច​កើត​ជា​ជំងឺ​លើស​សម្ពាធ​ឈាម​លើ​មនុស្ស​វ័យក្មេង​ដែរ​។ 

​ហើម​
​ការ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​ដោយសារ​ការ​ញ៉ាំ​ប្រៃ​ពេក​នោះ​គឺ​ធ្វើឱ្យ​រាងកាយ​ហើម​បាន ជាពិសេស​ប្រអប់ជើង ប្រអប់​ដៃ និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​។ ខណៈពេល​ដែល​ការ​ហើម​នេះ​មិន​មាន​គ្រោះថ្នាក់​អ្វី​នោះ វា​អាច​ជា​សញ្ញា​ប្រកាសអាសន្ន​ថា អាច​មាន​បញ្ហា​ខ្សោយតម្រងនោម​ហើយ​៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។