​ប៉ូលិស​ស្រុក​ស្អាង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

​កណ្តាល: យុវជន​ម្នាក់ បាន​ត្រូវ​នគរបាល​ស្រុក​ស្អាង ឃាត់ខ្លួន កាលពី​ម៉ោង​ជិត ១០ យប់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក ដោយ​ខុសច្បាប់​នូវ សារធាតុ​ញៀន ដើម្បី​ចែកចាយ ។​

​ប៉ូលិស បានឱ្យដឹងថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ឃឿន ង៉ុ​ក អាយុ ២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពោធិ៍​តាប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។ វត្ថុតាង​ចាប់យក​រួមមាន ម្សៅ​ក្រាម ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ១ កញ្ចប់ ម៉ូតូ​១​គ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN.3285 ។​

​លោក​អធិការនគរបាល​ស្រុក​ស្អាង បានអោយដឹងថា នៅ​ថ្ងៃកើតហេតុ កម្លាំង​អន្តរាគមន៍ ស្រុក​ស្អាង បាន​ល្បាត​នៅតាម​ផ្លូវជាតិ​លេខ​២១​បេ ក៏​ប្រទះឃើញ​ជនសង្ស័យ កំពុង​ជិះ​ម៉ូតូ ស្ថិត​ចំណុចកើតហេតុ​ខាងលើ ហើយក៏​បាន​ឃាត់ និង​ត្រួតពិនិត្យ និង​បាន​រកឃើញ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន ១ កញ្ចប់ ហើយ​ក៏បាន​ឃាត់ខ្លួន ជនសង្ស័យ រួមទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​បន្ត​ប្រមូលផ្តុំ​សំណុំរឿង តាម​នីតិវិធី​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ បាន​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន (​ម៉ា​ទឹកកក​) ចំនួន​១​កញ្ចប់ ពី​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ តម្លៃ ២០០.០០០​រៀល ៕V/S

​ប៉ូលិស​ស្រុក​ស្អាង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

​ប៉ូលិស​ស្រុក​ស្អាង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន