​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល ៣ នាក់ នៅ​ក្រុង​តាខ្មៅ​

​កណ្តាល: មនុស្ស ៣​នាក់ របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍ រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ កាលពី​វេលា​ម៉ោងជាង ៥ ល្ងាច ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦  នៅខាង មុខផ្ទះ​លក់​ភេសជ្ជៈ យីហោ លក្ខិណា ផ្លូវជាតិ​លេខ 21 A ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។​

​ប៉ូលិស​ក្រុង​តាខ្មៅ បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​ម៉ូតូ ម៉ាក HONDA WAVE អាល់​ហ្វា ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 1E.8096  (​គ្មាន​កញ្ចក់ និង​ពាក់មួក​ការពារ​) អ្នកបើកបរ​ឈ្មោះ សែ អន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ (​មាន​ជាតិ​អាកុល​ក្នុង​ខ្លួន​) រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ របស់​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្តាល ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ជ័យជំនះ​) មាន​ទីលំនៅ ក្នុងភូមិ​គោល​សា​លែង ឃុំ​ត្រពាំង​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​ប៉ូលិស បានឱ្យដឹង​ទៀតថា ជនរងគ្រោះ​ធ្ងន់ បាន​បើកបរ ក្នុងទិសដៅ​ពី​ត្បូង មក​ជើង ក៏បាន​ប៉ះ​ដៃចង្កូត ម៉ូត​១​គ្រឿង ម៉ាក SUZUKI VIVA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឃ​.9197 កណ​1 (​មាន​កញ្ចក់ និង​ពាក់មួក​ការពារ​) អ្នកបើកបរ មិនទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស (​រងរបួស​ស្រាល ត្រូវបាន​ទៅ​មន្ទីរពេទ្យ ដោយ​ខ្លួនឯង​)​។ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ស្រប​ទិស​គ្នា​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់ ខាងលើនេះ បណ្តាលមកពី​អ្នកបើកបរ ម៉ូតូ HONDA WAVE អាល់​ហ្វា បើក​ប្រជែង ក្នុងស្ថានភាព​គ្រោះថ្នាក់ ។ បច្ចុប្បន្ន ម៉ូតូ​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក នៅ​អធិការដ្ឋាន​ក្រុង​តាខ្មៅ បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការដោះស្រាយ ជា​ក្រោយ​៕V/S

​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល ៣ នាក់ នៅ​ក្រុង​តាខ្មៅ​

​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល ៣ នាក់ នៅ​ក្រុង​តាខ្មៅ​