នគរបាល​ស្រុក កោះធំ បាន​ឃាត់​ខ្លួ​ជនសង្ស័យ​៣​នាក់ ក្នុងចំណោម​៥​នាក់ ករណី​គ្រឿងញៀន​

កណ្តាល: កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក កោះធំ បាន​ចុះទៅ​ឡោមព័ទ្ធ​ទីតាំង​ចែកចាយ​និងប្រើប្រាស់​គ្រឿងញៀន​១​កន្លែង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ក្នុងចំណោម​៥​នាក់ ។ ការឡោមព័ទ្ធ​និង​ចាប់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើឡើង កាលពី​វេលា​ម៉ោង​២​រសៀលថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០១៦​នៅ​ចំណុច​រោង​​ចិញ្ចឹម​ជ្រូក​របស់​ឈ្មោះ ម៉ាក កៃ​ភូ ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។​

​ជនសង្ស័យ​៣​ដែល​ចាប់ខ្លួន​ក្នុងចំណោម​៥​នាក់​មានឈ្មោះ ម៉ាក កៃ​ភូ ភេទ ប្រុស អាយុ២៥ ឆ្នាំ មុខរបរ កសិករ រស់នៅក្នុង ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំខេត្តកណ្តាល​។​២​ឈ្មោះ ឌុល ស៊ី​ថេត ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កសិកររស់នៅក្នុង ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្តាល ។​៣.​ឈ្មោះ ហេង សុង​លី (​ព្រលឹង​) ភេទ ប្រុស អាយុ ២៥ ឆ្នាំ  មុខរបរ កសិករ រស់នៅក្នុង ភូមិ​ព្រែកធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល  ។​និង​២​នាក់​ដែល​គេចខ្លួន​ឈ្មោះ គឹមហ៊​ង (​បារាំង​) ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កសិករ រស់នៅក្នុង ភូមិ​ព្រែក​ធន់ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។​ឈ្មោះ ឃុន តេង ភេទ ប្រុស អាយុ ២៤ ឆ្នាំមុខរបរ កសិករ រស់នៅក្នុង ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល  ។​

​វត្ថុតាង​ចាប់យក ៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)១ កញ្ចប់​ធំ​-ទូរស័ព្ទ​ចល័ត ២ គ្រឿង​-​សម្ភារៈ​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​បច្ចុប្បន្ន​​ជនសង្ស័យ​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

នគរបាល​ស្រុក កោះធំ បាន​ឃាត់​ខ្លួ​ជនសង្ស័យ​៣​នាក់ ក្នុងចំណោម​៥​នាក់ ករណី​គ្រឿងញៀន​