គ​របាល​ខណ្ឌ​សែន​សុខ ចុះបង្ក្រាប​និង​ឃាត់ខ្លួន​១៨​នាក់ នៅ​ភូមិ​ត្រពាំង​ឈូក​

ភ្នំពេញ: កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ចុះបង្ក្រាប​ទីតាំង​សង្ស័យ ជួញដូរចែកចាយ ប្រើប្រាស់ និង​ផ្តល់​ទីតាំង​គ្រឿងញៀន​ឃាត់ខ្លួន​មនុស្ស​១៨​នាក់ នាំខ្លួនទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​សាកសួរ និង​បន្ត​នីតិវិធី ។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៨ ខែមករា ឆ្នាំ២០១៦ នៅ​ក្រុមទី​១០ និង​ទី​១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខរាជធានី​ភ្នំពេញ ។​

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​ពាក់ព័ន​គ្រឿង​ញៀ​ង​ទាំង​១៨​នាក់​នេះ កម្លាំង​នគរបាលចម្រុះ​បាន​រឹបអូស​វត្ថុតាង​៖ ថ្នាំញៀន​ចំនួន ១​កញ្ចប់​ធំ និង​៣​កូន​ថង់​តូច ជ​ញ្ចី​ងថ្លឹង​ថ្នាំញៀន​ចំនួន ១ ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន អត្តសញ្ញាណប័ណ្ណ១១​សន្លឹក និង​ប័ណ្ណ​សម្គាល់​យានយន្ត ៥​សន្លឹក​ផងដែរ ៕

គ​របាល​ខណ្ឌ​សែន​សុខ ចុះបង្ក្រាប​និង​ឃាត់ខ្លួន​១៨​នាក់ នៅ​ភូមិ​ត្រពាំង​ឈូក​

គ​របាល​ខណ្ឌ​សែន​សុខ ចុះបង្ក្រាប​និង​ឃាត់ខ្លួន​១៨​នាក់ នៅ​ភូមិ​ត្រពាំង​ឈូក​