រទេះចម្បាំងចិនបុរាណ ធ្វើដោយតុបតែងពី មាសនិងគ្រឿងអលង្ការ តម្លៃរាប់មឺុនដុល្លារ

ចិន៖  រទេះចម្បាំងចិនសម័យបុរាណអាយុជាង ២,០០០ឆ្នាំមួយគ្រឿង ដែលត្រូវបានអ្នកបុរាណវិទូជីក រកឃើញ នៅបុរាណស្ថាន មួយកន្លែង ត្រូវបានអ្នកបុរាណវិទូ ធ្វើឡើងជាថ្មីតាមគំរូដើម ដោយចំណាយ​ប្រាក់លើគ្រឿង តុបតែង អស់រាប់ម៉ឺនដុល្លារ ។

រទេះចម្បាំងចិនបុរាណ ធ្វើដោយតុបតែងពី មាសនិងគ្រឿងអលង្ការ តម្លៃរាប់មឺុនដុល្លារ

តាមប្រភពព័ត៌មានឲ្យដឹងថា  រទេះចម្បាំងនេះបានធ្វើឡើងដោយចម្លងតាមដូចរទេះបុរាណ ដែលជីករកឃើញ នៅបុរាណស្ថាន Majiayuan ដោយធ្វើឡើងប្រើប្រាស់ គ្រឿងពេជ្រមាស និងប្រាក់ជាច្រើនដើម្បី តុបតែងតួរទេះ ចំណែក កង់រទេះនេះ ត្រូវបានធ្វើពីមាសសុទ្ធតែម្តង ហើយ​ទឹកប្រាក់ចំណាយ ធ្វើរទេះទាំងមូល អស់២លានយ័ន ប្រមាណជា ៣០៣,៦៣៧ ម៉ឺនដុល្លារអាមេរិក ។

អ្នកបុរាណវិទូមួយចំនួនបានប្រាប់ឲ្យដឹងថា រទេះចម្បាំងបុរាណដ៏ប្រណិតនេះ ជាឧបករណ៍ប្រើប្រាស់ក្នុង សឹក សង្រ្គាម របស់កុលសម្ព័ន្ធ Yi-qu ជាកុលសម្ព័ន្ធមួយ ដ៏មានឥទ្ធិពលដែលរស់នៅភាគ ខាងត្បូងប្រទេសចិន រាប់ពាន់ឆ្នាំ តាំងពីឆ្នាំ៤៧៥មុនគ.ស ដល់ឆ្នាំ២២១មុនគ.ស ។  

រទេះចម្បាំងចិនបុរាណ ធ្វើដោយតុបតែងពី មាសនិងគ្រឿងអលង្ការ តម្លៃរាប់មឺុនដុល្លារ
គ្រឿងអលង្ការតុបតែងជាប់រទេះចម្បាំងនេះ

ក្នុងនោះ លោក Wang Hui នាយកផ្នែកបុរាណវិទ្យានៃវិទ្យាស្ថាន Gansu បានប្រាប់ឲ្យដឹងថា រទេះចម្បាំង បុរាណ នេះបានធ្វើឡើង ដោយរួម ច្របាច់បញ្ចូលគ្នា ដោយវប្បធម៌បែបចិន និង លោកខាងលិច ។

គួរបញ្ជាក់ដែរថា រទេះចម្បាំងតម្លៃរាប់ម៉ឺនដុល្លារនេះ បានដាក់តាំង បុរាណជាមួយ វត្ថុជាង ៣០០ផ្សេងទៀតក្នុង កម្មវិធីតាំង បង្ហាញ មួយវត្ថុបុរាណមួយ ក្នុងសារមន្ទីរ Qinshihaung ក្នុងទីក្រុងស៊ីអាន ចាប់ពីខែមករា ដល់ខែ មេសា ឆ្នាំ២០១៦នេះ ៕

 រទេះចម្បាំងចិនបុរាណ ធ្វើដោយតុបតែងពី មាសនិងគ្រឿងអលង្ការ តម្លៃរាប់មឺុនដុល្លារ
រទេះចម្បាំងចិនបុរាណ ធ្វើដោយតុបតែងពី មាសនិងគ្រឿងអលង្ការ តម្លៃរាប់មឺុនដុល្លារ
រទេះចម្បាំងចិនបុរាណ ធ្វើដោយតុបតែងពី មាសនិងគ្រឿងអលង្ការ តម្លៃរាប់មឺុនដុល្លារ
រទេះចម្បាំងចិនបុរាណ ធ្វើដោយតុបតែងពី មាសនិងគ្រឿងអលង្ការ តម្លៃរាប់មឺុនដុល្លារ
រទេះចម្បាំងចិនបុរាណ ធ្វើដោយតុបតែងពី មាសនិងគ្រឿងអលង្ការ តម្លៃរាប់មឺុនដុល្លារ
រទេះចម្បាំងចិនបុរាណ ធ្វើដោយតុបតែងពី មាសនិងគ្រឿងអលង្ការ តម្លៃរាប់មឺុនដុល្លារ
រទេះចម្បាំងចិនបុរាណ ធ្វើដោយតុបតែងពី មាសនិងគ្រឿងអលង្ការ តម្លៃរាប់មឺុនដុល្លារ
រទេះចម្បាំង និងគ្រឿងបុរាណចម្លងផ្សេងៗទៀតដែលដាក់តាំងបង្ហាញ

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត