គណៈបញ្ជាការ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ១២ នាក់

រាជធានី​ភ្នំពេញ​៖ ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ បាន​សហការ​ជាមួយ​កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ឆែកឆេរ​បង្ក្រាប​គ្រឿងញៀន​នៅក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ ១២​នាក់​កាលពី​ម៉ោង ២​ និង ​៣០​នាទី​ថ្ងៃទី៦​ ខែមករា ឆ្នាំ​២០១៦​ ។​ ​ប្រតិបត្តិការ​នេះ​ដឹកនាំ ដោយ​លោក​សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរងខណ្ឌ​និង​ជា​តំណាងអោយ​លោក​អភិបាលខណ្ឌ​សែន​សុខ​,​លោក​វ​រះ​សេនីយ៍​ទោ​ម៉ក់ ហុង អធិការ​ខណ្ឌ សែន​សុខ​ និង លោក​ប៉ុល និល​ឯក នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ព្រមទាំង​មានការ​ដឹកនាំ ស​សម្របសម្រួល​ពី​លោក អ៊ុំ សុ​ភក្តិ​ព្រះរាជ អា​ជ្ញ​រង​អម​សាលា​ដំ​បូ​រាជធានី​ភ្នំពេញ​ ។​

គណៈបញ្ជាការ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ១២ នាក់

លោក​វ​រះ​សេនីយ៍​ទោ ម៉ក់ ហុង​អធិការ​ខណ្ឌ​សែន​សុខ បាន​មានប្រសាសន៍ថា តំបន់​ត្រពាំង​ឈូក​ជា​តំបន់​ស្មុកស្មាញ​ដែល​អាជ្ញាធរ និង ​សមត្ថកិច្ច​បាន​យកចិត្តទុកដាក់​បំផុត ជា​រៀងរាល់​សប្តាហ៍​ដោយមាន​បទបញ្ជារ​ពី​លោក​អគ្គ ស្នងការ រង​និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​សមត្ថកិច្ច​ក៍បាន​សហកា​រ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ជាប្រចាំ ដើម្បី​បង្ក្រាប​ក្រុមយុវជន​ដែល​បាន​ប្រមូល​ផ្តុំគ្នា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ ។​ លោក​អធិការ​បាន​បន្តទៀតថា នៅក្នុង​ការឆែកឆេរ​ប​ង្ក្រា​ប​គ្រឿងញៀន​នៅពេលនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ១២​នាក់ ​ក្នុងនោះ​មាន​ស្រី​ម្នាក់ ព្រមទាំង​ដកហូត​បាន ទូរ​ហ្គេម​បាញ់​ត្រី ​១​ គ្រឿង និង​ ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយចំនួន​៕ (ប្រភព TV5)

គណៈបញ្ជាការ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ១២ នាក់