អ​គ្គ​នា​យ​ក​អា​ជ្ញា​ធ​រ​ជា​តិ​អ​ប្ស​រា​ និ​ង ប្រ​តិ​ភូ​ខេ​ត្ត​អា​ន​ហ៊ុ​យ​ប្រ​ទេ​ស​ចិ​ន ពិ​ភា​ក្សា​គ្នា​ពី​កិ​ច្ច​ស​ហកា​រ​ផ្នែ​ក​ទេស​ច​រ​ណ៍​ និ​ង វប្ប​ធ​ម៌​

ឯក​ឧ​ត្ត​ម​ប​ណ្ឌិ​ត​ ស៊ុំ ម៉ា​ប់ អ​គ្គ​នា​យ​ក​អា​ជ្ញា​ធ​រ​ជា​តិ​អ​​ប្ស​រា​នៅ​ព្រឹ​ក​ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ២០១៦ នេះ​បា​ន​ជួ​ប​ពិ​ភា​ក្សា​ការ​ងារ​ជា​មួយ​ប្រ​តិ​ភូ​ខេ​ត្ត​អា​ន​ហ៊ុយ​នៃ​សា​ធា​រ​ណ​រដ្ឋ​ប្រ​ជា​មា​និ​ត​ចិ​ន ដែ​ល​ដឹ​ក​នាំ​ដោ​យ​ឯ​ក​ឧ​ត្ត​ម WAN yixue អ​គ្គ​នា​យ​ក​នៃ​នា​យ​ក​ដ្ឋា​ន​ទេ​ស​ច​រ​ណ៍​ខេ​ត្ត​ អា​ន​ហ៊ុ​យ នៅ​ទី​ស្នា​ក់​កា​រ​នៃ​អា​ជ្ញា​ធ​រ​ជា​តិ​អ​ប្ស​រា​។ កិ​ច្ច​ពិភាក្សានេះផ្តោតទៅលើ ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ និង​វប្ប​ធ​ម៌​រ​វា​ង​រ​ម​ណី​យ​ដ្ឋា​ន​បេ​តិ​ក​ភ​ណ្ឌ​ពិ​ភ​ព​លោ​ក​អ​ង្គរ និ​ង​រ​ម​ណី​យ​ដ្ឋា​ន​ពិ​ភ​ព​​លោ​ក​ហ័​ង​សា​ន នៃ​ខេ​ត្ត​អា​ន​ហ៊ុ​យ​។ ក្រោយពីទទួលស្វាគមន៍ចំពោះគណៈប្រតិភូហើយ ឯក​ឧ​ត្ត​ម​អ​គ្គ​នា​យ​ក​បា​ន​រៀប​រា​ប់​អំ​ពី​ទំ​នា​​ក់​ទំ​ន​ង​ជិ​ត​ស្និ​ទ្ធ​រ​វា​ង​ក​ម្ពុ​ជា​និ​ង​ចិ​ន ដែលធ្លាប់មានតាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន។ ដោយ​ឡែក​គ​ម្រោ​ង​ស​ហ​ប្រ​តិ​បត្តិ​កា​រ​រ​វា​ង​រ​ម​ណី​យ​ដ្ឋា​ន​អ​ង្គរ ជាមួយរមណីយដ្ឋានហ័ងសាន ក្រុមការងារនៃរមណីយដ្ឋានទាំងពីរ ក៏​ធ្លា​ប់​បា​ន​លើ​ក​ម​ក​ពិភា​ក្សា​គ្នា​ពី​រ​លើ​ក​រួច​ម​ក​ហើ​យ​ដែ​រ​។ ឯកឧត្តមអគ្គនាយកថ្លែងថា តាមកំណត់បង្ហាញដែលក្រុមទាំងពីរធ្លាប់បានជជែកគ្នាកន្លងមក គម្រោ​ង​ចុះ​អ​នុ​ស្ស​រ​ណៈ​យោគ​យ​ល់​គ្នា​នឹ​ង​ធ្វើ​ឡើ​ង ដោយផ្តោតទៅលើការផ្សព្វផ្សាយពីគ្នាទៅវិញមក កា​រ​ស​ម្រ​ប​ស​ម្រួ​ល​ផ្នែ​ក​ទេ​ស​ច​រណ៍​ និងការផ្លាស់ប្តូរបទពិសោធន៍គ្នារវាងអ្នកជំនាញ លើគ្រប់វិស័យសំខាន់ៗក្នុងការងារអភិរក្ស និ​ង​អ​ភិ​វ​ឌ្ឍ​ន៍​វិ​ស័​យ​ទេ​ស​ច​រ​ណ៍​។ ឯកឧត្តម WAN yixue បញ្ជាក់ថា រមណីយដ្ឋានអង្គរ និងរមណីយដ្ឋានហ័ងសាន គឺ​ជា​ស​ម្ប​ត្តិ​បេ​តិ​ក​ភ​ណ្ឌ​លោ​ក​ដូ​ច​គ្នា​ដូ​ច្នេះ​ច្បា​ស់​ណា​ស់​ថា​ នឹងមានចំណុចគ្រប់គ្រងមួយចំនួនដែលយើងអាចរៀនសូត្រពីគ្នាបាន។ យើ​ង​ច​ង់​ឲ្យ​មា​នកា​រ​ផ្ស​ព្វ​ផ្សា​យ​ពី​គ្នា​ទៅ​វិ​ញ​ទៅ​ម​ក និងមានការដោះដូរបទពិសោធន៍រវាងគ្នានឹងគ្នា តាម​រយៈ​កិច្ច​ព្រម​ព្រៀង​មួ​យ​ដែ​ល​ក្រុម​កា​រងា​រធ្លា​ប់​បា​ន​ជ​ជែ​ក​គ្នា​ជា​ប​ណ្តើរ​ៗម​ក​ហើ​យ​។ ជាការឆ្លើយតប ឯកឧត្តមអគ្គនាយកបញ្ជាក់ថា អា​ជ្ញា​ធរ​ជា​តិ​អ​ប្សរា​នឹង​ចាត់​ក្រុម​ជំ​នា​ញ​ដើ​ម្បី​រៀប​ចំ​កិ​ច្ច​ព្រ​ម​ព្រៀ​ង​នេះ​ ដោយធ្វើការជាមួយភាគីខេត្តអានហ៊ុយដែលគ្រប់គ្រងរមណីយដ្ឋានហ័ងសាន ធ្វើ​យ៉ា​ង​ណា​ឲ្យ​កិច្ច​ស​ហ​ការ​នេះ​ចេ​ញ​ជា​ល​ទ្ធ​ផ​ល​ក្នុ​ង​ឆ្នាំ​២០១៦​នេះ។ គួររំឭកថា កាលពីខែសីហា […]