វិនាសកម្ម​ព្រៃឈើ​នៅ​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន

​ព្រៃឈើ​នៅក្នុង​តំបន់​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន​កំពុង​ទទួលរង​វិនាសកម្ម​យ៉ាងធ្ងន់ធ្ងរ ដោយ​ពួក​ឈ្មួញ​នៅតែ​បន្ត​កាប់បំផ្លាញ ហើយ​សកម្មភាព​នៃ​ការកាប់បំផ្លាញ​នេះដែរ ត្រូវបាន​គេ​រាយការណ៍​មក​ថា ពួក​ឈ្មួញ​បាន​ឃុបឃិត​គ្នា​ទិញ​លក់​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​តំបន់​នោះ​។​
​ប្រជាជន​នៅ​ទីនោះ បានធ្វើ​សេចក្ដី​រាយ​ការ​ណ៌​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ដែល​កំពុងធ្វើការ​បំផុសបំផុល​ឲ្យ​មានការ​កាប់បំផ្លាញ​ឈើ​នោះ ត្រូវបាន​គេ​ស្គាល់​ថា ជា​ស្ត្រី​ជើង​ខ្លាំង​ជា​មេខ្លោង​នៃ​ការកាប់​ឈើ​យកទៅលក់​បន្ដ​ឲ្យ​មេ​ឈ្មួញ​ធំៗ​នៅក្នុង​ទឹកដី​ខេត្ត ស្ទឹងត្រែង​។​

វិនាសកម្ម​ព្រៃឈើ​នៅ​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន

​តាម​សេចក្ដី​រាយ​ការ​ណ៌​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មេ​ឈ្មួញ​ដែលជា​ស្ត្រី​ជើង​ខ្លាំង​នោះ បាន​យកលុយ​ឲ្យ​កូនចៅ​ទៅ​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ នៅតាម ភូមិ ឃុំ ស្រុក ទាំងនោះ ហើយ​បាន​ប្រមូល​យកមក​ទុក​តាម​មាត់ទន្លេ​ជាច្រើន​កន្លែង ហើយ​យក​ទូក​ទៅ​ដឹក​ពី​ស្រុក សៀម​ប៉ាង និង ស្រុក​សេសា​ន មកកាន់​ទី​រួម​ខេត្ត​ដើម្បី​ចែកចាយ​បន្ដ​តាម​សិប្បកម្ម​ក្នុង​ខេត្ត ស្ទឹងត្រែង​។

វិនាសកម្ម​ព្រៃឈើ​នៅ​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន

​គួរបញ្ជាក់​ផងដែរ​ថា នៅ​គ្រា​ចុង​ក្រោយនេះ​ព្រៃឈើ​មាន​សេសសល់​តិចតួច​ណាស់​គឺ​ត្រូវបាន​គេ​កាប់បំផ្លាញ​ស្ទើ​តែ​គ្មាន​សល់ ទោះបីជា​ថ្នាក់ដឹកនាំ​ខេត្ត​បានប្រកាស​ក្ដែ​ងៗ​ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​យ៉ាងណាក៏ដោយ​។​ពីព្រោះ​បទល្មើស​ព្រៃឈើ​នេះ វា​បាន​កើតឡើង ក្រោម​ការឃុបឃិត​គ្នា​រវាង​មេ​ឈ្មួញ និង សម្ថ​កិច្ច​ជំនាញ​តែម្ដង​៕ សុថា​ត់​

វិនាសកម្ម​ព្រៃឈើ​នៅ​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន