ស្ត្រី​ឆ្ល​ង​ទ​ន្លេ​ និ​ង ប្រ​ជា​ព​ល​រដ្ឋ​ទ​ទួ​ល​ម​រ​ណ​ភា​ព​នៅ​ស្រុ​ក​ចំ​នួ​ន ០​៦​ ស្រុ​ក ក្នុ​ង​ខេ​ត្ត​ព្រៃ​វែង​​ទ​ទួ​លបា​ន​អំ​ណោ​យ​​ពី​ស​ម្តេ​ច​ក្រ​ឡា​ហោ​ម ស ខេ​ង

កា​ល​ពី​រ​សៀ​ល​ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ២០១៦ ក​ន្ល​ង​ទៅ​នេះ​ស​ម្តេ​ច​ក្រ​ឡា​​ហោ​ម ស ខេង ឧ​ប​នា​យ​ក​រដ្ឋ​ម​ន្ត្រី​ រដ្ឋ​មន្ត្រី​ក្រ​សួង​ម​ហា​ផ្ទៃ​បា​ន​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ដ៏​ខ្ព​ង់​ខ្ព​ស់​ក្នុ​ង ពិ​ធី​ចែ​ក​អំ​ណោ​យ​រ​ប​ស់​មូ​ល​និ​ធិ​ស​ម្តេ​ច​ក្រ​ឡា​ហោ​ម​ ស ខេង ដ​ល់​ស្ត្រី​ឆ្ល​ង​ទ​ន្លេ​ និង ប្រ​ជា​ព​ល​រដ្ឋ​ទ​ទួល​ម​រ​ណ​ភា​ព​នៅ​ស្រុ​ក​ចំ​នួ​ន ០៦​ស្រុ​ក​ ក្នុ​ង​ខេ​ត្ត​ព្រៃ​វែ​ង​ក្នុ​ង​នោះ​មា​ន​ស្រុ​ក​មេ​សា​ង ស្រុ​ក​ពា​ម​រ​ក៍ ស្រុក​ក​ញ្ជ្រៀ​ច ស្រុ​ក​ស្វា​យ​អ​ន្ទរ ស្រុ​ក​ពា​រាំ​ង និ​ង ស្រុ​ក​បា​ភ្នំ ។ អញ្ជើញចូលរួមក្នុងពិធីនោះដែរមានឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំ ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ថ្នា​ក់​ដឹ​ក​នាំ​ជុំ​វិ​ញ​ខេ​ត្ត និង មន្ត្រីរាជការរបស់សាលា​ស្រុកទាំង៦ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនិងប្រជាពលរដ្ឋយ៉ាង ច្រើ​ន​កុះករ។ សូមបញ្ជាក់ថាមូលនិធិសម្តេចក្រឡាហោម ស ខេង ត្រូវបានបង្កើតឡើង ក្នុង គោ​ល​បំ​ណ​ង​ជួ​យ​ស​ម្រា​ល​ប​ន្ទុក​ដល់​ស្ត្រី​ឆ្ល​ង​ទ​ន្លេ និងពលរដ្ឋដែលបាន ទទួលមរណភាពកន្លងមកតែងតែជួបនូវផលវិបាក ។ សម្តេចក្រឡាហោម ក៏​​បា​ន​ចុះ​សួ​រ​សុ​ខ​ទុ​ក្ខ​ដោ​យ​ផ្ទា​ល់ផងដែរស្ត្រី ដែលទើបឆ្លងទន្លេហើយ ដល់ផ្ទះ តែ​ម្ត​ង​ដែ​ល​នេះ​ គឺ​ជា​កា​យ​វិ​ការ​ដ៏​សប្បុរ​ស​ថ្លៃ​ថ្លារបស់ថ្នាក់ដឹកនាំដែលជានិច្ច កា​ល​តែង​តែ​គិត​គូរ​ដល់​សុខ​ទុក្ខ​រប​ស់​ប្រ​ជា​ជន​រស់​នៅ​ជា​មួយ​ប្រ​ជា​ជ​ន​ និ​ងដើម្បីប្រជាជន៕ ដោយ៖ ផលា

  • ស្ត្រី​ឆ្ល​ង​ទ​ន្លេ​ និ​ង ប្រ​ជា​ព​ល​រដ្ឋ​ទ​ទួ​ល​ម​រ​ណ​ភា​ព​នៅ​ស្រុ​ក​ចំ​នួ​ន ០​៦​ ស្រុ​ក ក្នុ​ង​ខេ​ត្ត​ព្រៃ​វែង​​ទ​ទួ​លបា​ន​អំ​ណោ​យ​​ពី​ស​ម្តេ​ច​ក្រ​ឡា​ហោ​ម ស ខេ​ង已关闭评论
  • 3 views
  • Hide Sidebar
    A+