សន្និបាតគណបក្ស ប្រជាជនកម្ពុជា បន្តពង្រឹងការផ្តល់ សេវាកម្មសាធារណៈ សនិ្តភាព និងការអភិវឌ្ឍ កាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋ

ភ្នំពេញ៖ មន្រ្តីគណបក្សប្រជាជនកម្ពុជា បានថ្លែងឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ អណត្តិទី៥ នៅថ្ងៃ ៩មករា ឆ្នាំ២០១៦ បានបន្តប្តេជ្ញាពង្រឹងការផ្តល់សេវាសាធារណៈ ដល់ជនរួមជាតិ រស់នៅប្រកបដោយសុខនសន្តិភាព និងសម្បូរសប្បាយ។

លោក ផៃ ស៊ីផាន បានសរសេរនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃសៅរ៍ ទី៩ ខែមករា ឆ្នាំ២០១៦ ថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាចិត្តធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព សេរីភាព និងជំរើសនានាសម្រាប់ជីវិតរស់នៅរបស់ពួកគេ។

លោក បានសរសេរថា "ជយោ! ព្រះរាជាណាចក្រកម្ពុជា ជយោ!ព្រះមហាក្សត្រកម្ពុជា និងជយោ!គណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន ដោយប្រជាជន និងសម្រាប់ប្រជាជន"។

គណបក្សប្រជាជនកម្ពុជា កំពុងប្រារព្វពិធីសន្និបាតរយៈពេល២ថ្ងៃ (៩ដល់១០មករា២០១៦) ដោយមានការអញ្ជើញចូលរួម ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី៕

សន្និបាតគណបក្ស ប្រជាជនកម្ពុជា បន្តពង្រឹងការផ្តល់ សេវាកម្មសាធារណៈ សនិ្តភាព និងការអភិវឌ្ឍ កាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋ