ឈ្លោះប្រកែកជា មួយប្តីមួយសន្ទុះ ក្រោយលេបថ្នាំ សម្លាប់ខ្លួន

រតនគិរី ៖ ស្រី្តម្នាក់បាន លេបថ្នាំសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ទៅដល់ប្រជាពលរដ្ឋ នៅក្បែរខាង បន្ទាប់ពីខ្លួន បានឈ្លោះប្រកែកគ្នាជាមួយប្តី។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១៧និង៤០នាទីល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ នៅចំណុចផែទី៤ នៃបឹងយក្សឡោម ស្ថិតក្នុងភូមិឡូន សង្កាត់យកឡោម ក្រុងបានលុង ។

លោក តេង សាវុធ អធិការរងនគរបាល ក្រុងបានលុង បានប្រាប់ឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ មានករណី ធ្វើអត្តឃាតសម្លាប់ខ្លួនឯង (ដោយលេបថ្នាំក្រពះ)។ជនរងគ្រោះមានឈ្មោះ គុយ សុជាតា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិសិក ឃុំតាអង្គ ស្រុកកូនមុំ ខេត្តរតគិរី មុខរបរកសិករ។

លោកថា បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ ឃុំតាអង្គ ស្រ្តីរងគ្រោះមានប្តី ហើយមុននឹងឈានដល់ការ លេបថ្នាំនេះមានការឈ្លោះប្រកែកគ្នា។ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ បង្អែកខេត្តរតនគីរី។ គ្រូពេទ្យបានប្រាប់នៅព្រឹកថ្ងៃទី៩ មករានេះថា ស្រី្តរូបនេះ រួចផុតពីគ្រោះ ថ្នាក់ហើយ ៕

ឈ្លោះប្រកែកជា មួយប្តីមួយសន្ទុះ ក្រោយលេបថ្នាំ សម្លាប់ខ្លួន