Zidane ​បញ្ជាក់​១​ឃ្លា​យ៉ាង​ខ្លី ពី​អនាគត​របស់​ Ronaldo


Zidane ​បញ្ជាក់​១​ឃ្លា​យ៉ាង​ខ្លី ពី​អនាគត​របស់​ Ronaldo

Zinedine Zidane ​អ្នកចាត់ការ​ថ្មី​ Real Madrid បាន​​និយាយ​១​ឃ្លា​យ៉ាង​ខ្លី​ពី​អនាគត​របស់​ Cristiano Ronaldo ​ថា ​ដរាប​ណា​លោក​​​នៅ​​​ដឹក​នាំ​ក្រុម​ស្ដេច​ស CR7 គ្មាន​ថ្ងៃ​ចាក​ចេញ​ពី​ Real ឡើយ។

 

Zidane ​បញ្ជាក់​១​ឃ្លា​យ៉ាង​ខ្លី ពី​អនាគត​របស់​ Ronaldo

 

​អនាគត​របស់​ Ronaldo ​បាន​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល ​បន្ទាប់​ពី​អ្នកចាត់ការ​ Rafael Benitez ​ចាក​ចេញ ខណៈ​ដែល​ Daily Telegraph បាន​លើក​ឡើង​ថា កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វ័យ​៣០​ឆ្នាំ​រូប​នេះ ​អាច​នឹង​វិល​ត្រឡប់​ទៅ​ Premier League ​ដែល​ជា​កន្លែង​មួយ​​រូប​គេ​ធ្លាប់​ជោគជ័យ​​ជាមួយ​ក្រុម​ Manchester United ឬ​អាច​ទៅ​ក្លិប​ផ្សេង។

 

Zidane ​បញ្ជាក់​១​ឃ្លា​យ៉ាង​ខ្លី ពី​អនាគត​របស់​ Ronaldo

 

​យ៉ាងណា Zidane ដែល​ឡើង​តំណែង​អ្នកចាត់ការ​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​លើក​ឡើង​ថា​ លោក​នឹង​រក្សា​ទុក​ Ronaldo។ អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូប​នេះ បាន​និយាយ​ថា៖ “Cristiano ​គឺ​មិន​អាច​ធ្វើ​ការ​ដោះដូរ​បាន​ឡើយ…គាត់​ជា​ព្រលឹង​របស់​ក្រុម​ Real Madrid។ ដរាប​ណា ខ្ញុំ​នៅ​ទីនេះ​ គាត់​នឹង​មិន​ចាក​ចេញ​ទៅ​ណា​​ទេ… នេះ​ជា​ការ​ពិត”៕

 

-ចុចអាន៖ អតីត​ចាត់​ការ Real៖ Ronaldo ត្រូវ​ដឹង​​ថា​ខ្លួន​ឯង​មិន​មែន​ជា​មេ​នៅ Real ឡើយ!

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ skysports