​តារា​សម្តែង​ស្រីកូ​រ៉េ​នាង ​Hwang​ Jung​ Eum​ នឹង​រៀបកា​រ​ខែក្រោយ​នេះ​

​មិ​នយូរ​ប៉ុន្មាន​ទេ​ បន្ទាប់​ពី​ព័ត៌​មាន​​នៃ​ការចុះផ្សា​យ​ថា តារា​សម្តែង​ស្រី ​Hwang Jung ​បាន​បែក​បាក់​គូ​ស្នេហ៍ ​​តែ​នៅ​ពេល​នេះ​តារា​ស្រីរូ​ប​នេះ បា​នភ្ជាប់​ពាក្យ​រួច​ទៅ​ហើយ ​និង​ក៏​បាន​កំណត់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​នៅ​ចុង​ខែ ​២​ខាង​មុខ​នេះ ​ដែល​គូ​អនាគត​របស់​​នាង​ជា​អ្នក​ជំនួញ​ម្នាក់​គឺឈ្មោះ​ Lee Young ​Don។​​​តារា​សម្តែង​ស្រីកូ​រ៉េ​នាង ​Hwang​ Jung​ Eum​ នឹង​រៀបកា​រ​ខែក្រោយ​នេះ​
​ការ​សម្រេចចិ​ត្ត​រៀប​ការ​របស់​ពួក​គេ​ទាំង​ពីរ​នាក់​ ដោយ​សារតែ​ការ​យល់​ចិត្ត​គ្នា។ ​តារា​ស្រី​រូប​នេះ ​មាន​អារម្មណ៍​​​ថា​កូនកំលោះរ​បស់​នាង​គឺ​ជា​មនុស្ស​ដែលតែង​​ផ្តល់​ភាពកក់​ក្តៅ​ឱ្យ​នា​ង​។ ​នាង​បញ្ជាក់​ថា ​ស្វាមី​របស់​នាង​ជា​មនុស្ស​ដែល​យល់​ចិត្តនាងបំផុត​ និង​ដឹង​អំពី​សុខទុក្ខ​នាង ​បើ​ទោះ​បី​ជា​នាង​មមាញឹក​ក្នុង​វិស័យ​សិល្បៈ​យ៉ាង​ណា​ក៏​អនាគ​ត​ស្វាមី​របស់​នាងតែង​តែ​គាំ​ទ្រគ្រប់​សកម្មភាព។​ ការណ៍​នេះ​ហើយ ​ដែល​ធ្វើ​ឱ្យ​នាង​សម្រេចចិត្ត​ផ្ញើរ​វាសនាជាមួយបុរស​ម្នាក់នេះ​។​
ចំណង​អាពាហ៍​របស់​តារា​​ស្រីរូ​បនេះ​ត្រូវ​បានផ្សព្វផ្សាយ​ ហើយ​អ្នក​គាំទ្រ​នាង​ជា​ច្រើន​បាន​សម្តែង​នូវ​ការ​អបអរសាទរ​។​ ហើយ​គ្រួសារទាំង​សង​ខាង​ក៏​ត្រៀម​ដើម្បី​ដល់​ថ្ងៃមង្គល​នោះ​ឆាប់ៗដែរ​។
បន្ទាប់​​ពីតារាសម្តែង​ស្រី​នេះ​រៀបការ​ នាង​ក៏​នៅ​តែ​បន្តអាជីព​ជា​អ្នក​សម្តែង​ដ៏​ដែល ​​ដោយ​​មិន​មាន​ការ​ផ្អាក​​នោះ​ទេ​៕ ​
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ allkpop