ចំនួន Like លើ​ហ្វេ​ស​ប៊ុ​កមេ​បក្សប្រឆាំង និង​មេបក្ស​កាន់អំណាច​កាន់តែ​ប្រកៀក​គ្នា​ហើយ​


​ភ្នំពេញ​៖​កន្លងមក ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច ហ៊ុន សែន ប្រធាន​គណបក្សកាន់អំណាច មាន​ចំនួន Like តិចជាង ទំព័រ​ហ្វេ​ស​ប៊ុ​ក ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង ជិត ឬ ប្រហែល កន្លះ​លាន​នាក់ ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ សម្តេច ហ៊ុន សែន មាន​ចំនួន Like ច្រើនឡើងៗ ដែល​ធ្វើ​ឲ្យ​ចំនួន​នេះ មានការ​កើនឡើង​ជិត​ស្មើ ទំព័រ​ហ្វេ​ស​ប៊ុ​ក ឯកឧត្តម សម រង្ស៊ី​។

​គិត​ត្រឹម​ថ្ងៃទី​០៩ មករា ឆ្នាំ​២០១៦ វេលា​ម៉ោង ១០​និង​២០​នាទី ព្រឹក​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​របស់​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​ឈ្មោះថា Samdech Hun Sen, Cambodian Prime Minister មាន​ចំនួន Like ១៨០៦ ៧១៥  ។  ចំណែកឯ ទំព័រ​ហ្វេ​ស​ប៊ុ​ក ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ឈ្មោះថា Sam Rainsy គឺមាន​ចំនួន ២ ០០៤ ១៨៧ ។​

 តួរ​លេខ​នេះ​បញ្ជាក់ថា ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ សម្តេច ហ៊ុន សែន មាន​ចំនួន Like នៅ​ចាញ់ ទំព័រ​ហ្វេ​ស​ប៊ុ​ក ឯកឧត្តម សម រង្ស៊ី តែ​ជិត​២​សែន​ប៉ុណ្ណោះ ពោល គឺមាន​ការកើនឡើង​ខ្ពស់ បើ​ប្រៀបធៀប​ទៅនឹង​២​ឬ​៣​ខែ​មុន ដែល​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មាន​ចំនួន Like នៅ​ឆ្ងាយ​ពី ប្រធាន​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​ប្រហែល​កន្លះ​លាន​នាក់​។​

​គួរ​បញ្ជាក់ថា ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនយោបាយ​ទាំងពីរ​រូបនេះ កំពុង​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង នៅក្នុង​ស្រទាប់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ពីព្រោះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ចំនួន Like រាប់លាន​នាក់​បែបនេះ បានធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​ផ្សព្វផ្សាយ មនោគមវិជ្ជា​នយោបាយ​របស់​គណបក្ស ផ្តល់ព័ត៌មាន ពិភាក្សាគ្នា ទទួល​សំណូមពរ​ពី​ពលរដ្ឋ ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ និង​ក្លាយជា​វេទិកា​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ផងដែរ​។ លើសពីនេះ ហ្វេ​ស​ប៊ុ​ក បាន​ក្លាយជា​ទីលាន​ប្រកួតប្រជែង​យ៉ាង​ស្រួចស្រាល់​ក្នុងការ​កំណត់​ការ​ចាញ់ឈ្នះ​នៃ​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​ខាងមុខ រវាង គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​នៅ​កម្ពុជា​៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​