ប៉ូលិស​ខណ្ឌ​ពោ​ធ៍​សែន​ជ័យ​ម្នាក់ ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន រងរបួស​ធ្ងន់​សង្ឃឹម​រស់​តិច

ភ្នំពេញ:  ប៉ូលិស​ខណ្ឌ​ពោ​ធ៍​សែន​ជ័យ​ម្នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ដោយ​ជិះ​ម៉ូតូ​គេច​ពី​រថយន្តហើយ​បាន​ជ្រុល​ចង្កូត​ទៅបុក​​បង្កាន់ដៃស្ពាន​៧​មករា ពេញទំហឹង​បែ​ក្បាលហូរឈាម​ដាប​ថ្នល់ សន្លប់​ស្តូកស្តឹង តែ​មិន​សង្ឃឹម​រស់​នោះទេ​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ ជិត​១០​យប់ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​អាកាស​៧​មករា​ចុះទៅ ផ្លូវ​កម្ពុជាក្រោម សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​

​ជនរងគ្រោះ​មានឈ្មោះ ហ៊ុ​ក សាបាន​មុខងារ ជា​មន្ត្រី​ប៉ូលីស ខណ្ឌ​ពោ​ធ៍​សែន​ជ័យ ។មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា  PCX ពណ៌​ស អត់​ស្លាក​លេខ ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ បានគេច​ពី​រថយន្ត១​គ្រឿង ហើយ​បាន​ជ្រុល​ទៅបុក បង្កា​ន់​​ដៃ​ស្ពាន​៧​មករា ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល និង​ថ្នល់​បែក​ហូរឈាម​ដាប​ថ្នល់ សន្លប់​ស្តូកស្តឹង​តែម្តង​។​ចំណែកម៉ូតូ​ធ្លាក់​ទៅដល់​ក្រោម​លើផ្លូវ​​កម្ពុជា​ក្រោម ។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះមក​អន្តរាគមន៍ និងបាន​ទាក់ទង​រថយន្ត​សាមុយ​មក​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​។ រីឯ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក ជា​បណ្តោះអាសន្ន​៕​