រថយន្តក្រុង​ដឹក​អ្នកដំណើរ​អូឡាំពិក​បើក​ក្រឡាប់​របួសធ្ងន់​ស្រាល​៤​នាក់​

កំពង់ធំ: យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុ​ស្រី​ចំនួន​៤​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាលក្នុងនោះដែរ​មាន​ជនបរទេស​៣​នាក់ បន្ទាប់ពី​ជួប​ឧបទ្ទវហេតុ ក្រឡាប់រថយន្តក្រុង​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​អូឡាំពិក  សង្ស័យថា អ្នកបើកបរងងុយដេក ឬ​មានការ​ធ្វេសប្រហែស​ណាមួយ ។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹកទៀបភ្លឺ ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​ត្រពាំងវែង សង្កាត់​ស្រ​យ៉ូ​វក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​

 សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​ក្រឡាប់ ជា​របស់​ក្រុមហ៊ុន​អូឡាំពិក ដឹក​អ្នកដំណើរពាក់​ស្លាក​លេខ ភ្នំពេញ 3B-7856 បើក​បើរ​ក្រឡាប់​ដោយ​ខ្លួនឯង បណ្តាលឲ្យ​អ្នកដំណើរ​ចំនួន​៤​នាក់​រងរបួស ក្នុងនោះ​មាន​ជនជាតិ​ហុ​ល្លង់ ភេទ​ស្រីរងរបួស​ធ្ងន់ បាក់ដង​កាំបិត ដោយឡែក​ជនជាតិ​អ៊ីតាលី​២​នាក់ រងរបួស​ស្រាល ជនរងគ្រោះ​ម្នាក់ទៀត ជនជាតិខ្មែរ ឈ្មោះ ថេ​ង មុច​ស្រី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រងរបួសឈាម​ក្បាល ជង្គង់ ។​

​សមត្ថកិច្ច​បាន​បន្តថា ចំពោះ​ឧប្បត្តិហេតុ​ខាងលើនេះ អាច​បណ្តាលមកពី​អ្នកបើកបរមានការ​ធ្វេសប្រហែស ឬ​ងងុយដេក ។ ក្រោយពេល​កើតហេតុ សមត្ថកិច្ចបាន​ជួយ​អន្តរាគមន៍​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​៕