ស្រី្ត​ម្នាក់​ឈ្លោះប្រកែក​ជាមួយ​ប្តី លេបថ្នាំ​សម្លាប់ខ្លួន​តែ​មិន​សម្រេច​

រតនគីរី: ស្ត្រី​ម្នាក់​បាន​ឈ្លោះប្រកែក​ជាមួយ​ប្តី បាន​លេបថ្នាំ​ប៉ុនប៉ង​សម្លាប់ខ្លួន តែ​មិន​សម្រេចត្រូវបាន​អ្នក​ក្បែរ​ខាង​ជួយ​និង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់ពេល​។ ហេតុការណ៍​លេបថ្នាំ ប៉ុនប៉ង​សម្លាប់ខ្លួន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ជិត​៦ព្រលប់ ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផែ​ទី​៤ នៃ​បឹង​យក្ស​ឡោម ស្ថិតក្នុង​ភូមិឡូ​ន សង្កាត់​យក​ឡោម ក្រុង​បាន​លុង ។​

​ស្រី្ត​ម្នាក់​បាន លេបថ្នាំ​សម្លាប់ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទៅដល់​ប្រជាពលរដ្ឋនៅក្បែរ​ខាង បន្ទាប់ពី​ខ្លួន បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី មានឈ្មោះ គុយសុជាតា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សិ​ក ឃុំ​តា​អង្គ ស្រុក​កូន​មុំខេត្តរតនគិរី មុខរបរ​កសិករ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ប៉ុស្តិ៍ ឃុំ​តា​អង្គ ស្ត្រី​រងគ្រោះ​មាន​ប្តី ហើយ​មុននឹងឈានដល់​ការ លេបថ្នាំ​(​ថ្នាំ​ក្រពះ​)​នេះ​មានការ​ឈ្លោះ​ប្រ​កែ​គ្នា​។​ក្រោយ​កើតហេតុ ស្ត្រី​រងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ បង្អែក​ខេត្តរតនគីរី​។ គ្រូពេទ្យ​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​៩​មករា​នេះ​ថា ស្រី្ត​រូបនេះ រួច​ផុតពី​គ្រោះថ្នាក់​ហើយ ៕