អឺរ៉ុប ព្រមចូលរួមជាមួយ NASA ដើម្បីស្រាវជ្រាវលើព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍

អឺរ៉ុប៖ ស្របពេលដែលអង្គការ NASA កំពុងត្រដាបត្រដួស លើគម្រោងទឹកប្រាក់ ២ពាន់លាន ដុល្លារ ដើម្បីបង្កើតផ្កាយរណប ទៅធ្វើការសិក្សានៅព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍នោះ ទីភ្នាក់ងារអវកាស ESA របស់អឺរ៉ុប ក៏បានបង្ហាញនូវចំណាប់ អារម្មណ៍ចង់ចូលរួម បេសកកម្ម នោះដែរ ក្នុងកិច្ចបើកទំព័រ នៃឆ្នាំ ២០១៦ នេះ។

ESA បានអះអាងថា ខ្លួនពិតជាពេញចិត្តក្នុងការដើរតួនាទី សំខាន់ណាមួយ ក្នុងបេសកកម្ម ទៅកាន់ Europa ជាមួយនឹង អង្គការ NASA ។ យ៉ាងណាក៏ដោយ គេត្រូវការការសម្រេច រួមគ្នា ជាមុនសិន រវាងក្រុមអ្នកវិទ្យាសាស្ត្រអឺរ៉ុប ស្របពេលដែល ESA មានទឹកប្រាក់តម្កល់ សម្រាប់បេសកកម្មនេះ ចំនួនជាង ៥៥០លានដុល្លារ អាមេរិកទៅហើយ។

គួរបញ្ជាក់ថា អង្គការ NASA បាន ទាក់ទាញអឺរ៉ុប ឲ្យចូលរួមដំណើរទៅសិក្សាស្រាវជ្រាវ ទៅកាន់ព្រះច័ន្ទទឹកកក ដ៏ធំរបស់ភពព្រហស្បតិ៍ នេះ កាលពីឆ្នាំ ២០១៥ តាមរយៈការស្នើសុំ ទាំងផ្នែកថវិកា និង បច្ចេកទេស។ ឥឡូវនេះ ចម្លើយបានចេញមកហើយ គឺ ទីភ្នាក់ងារអវកាស អឺរ៉ុប បានយល់ព្រមចំពោះការស្នើសុំរបស់អង្គការ NASA។

ព្រះច័ន្ទ Europe គឺព្រះច័ន្ទមួយក្នុងចំណោមព្រះច័ន្ទ ធំៗទាំង ៤ របស់ភពព្រហស្បតិ៍ ដែលវា មានស្រទាប់លើ គ្របដណ្តប់ដោយផ្ទាំងទឹកកក ដែលមានកម្រាស់រាប់សិបគីឡូម៉ែត្រ។ ការ ស្វែងរកជីវិត និង ប្រភពទឹកនៅលើព្រះច័ន្ទនេះ គឺជាគោលដៅចម្បងនៃបេសកកម្ម ហើយ ផ្កាយរណប អាចនឹងបាញ់ចេញ ទៅកាន់ទីនោះ នៅឆ្នាំ ២០២២៕