ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ទៀត បណ្ដាលអោយ​បុរស​ម្នាក់​រងរបួស​បាក់ដៃ​ម្ខាង​

ភ្នំពេញ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​ចរាចរ​ណ៍​បំណង​ឆ្លងផ្លូវ​ក៏​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ពេញទំហឹង​បណ្ដាអោយ​បុរស​ម្នាក់​រងរបួស​បាក់ដៃ​ខាងឆ្វេង ហើយ​រត់គេចខ្លួន​បាត់​ដោយ​ទុក​ម៉ូតូ​នៅ​កន្លែងកើតហេតុ ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ២៣​ និង​ ២០​នាទី​ យប់​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សុ​វៀត​(​ពេទ្យ​រុស្សី​) តាម​បណ្ដោយ​ផ្លូវ​លេខ​ ២៧១ ស្ថិតក្នុង​សង្កាត់ ទំនប់ទឹក ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​ ។
ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​ នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ​DYLAN ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​ 1R-7119 ។

ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ទៀត បណ្ដាលអោយ​បុរស​ម្នាក់​រងរបួស​បាក់ដៃ​ម្ខាង​

ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ ​២៧១​ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​(​បញ្ច្រាសទិស​)​បំណង​ឆ្លងផ្លូវ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ឌ្រី​ម​ C125 ពណ៍​ខ្មៅ​ស៊េ​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1AD-7811 ដែល​ជិះ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ពេញទំហឹង​បណ្ដាលអោយ​ម្ចាស់​ម៉ូតូ​ឌ្រី​ម​សង់​រងរបួស​បាក់ដៃ​ខាងឆ្វេង ចំណែក​ម៉ូតូ​ម្ខាង​ទៀត​រងរបួស​ស្រាល​បាន​រត់គេចខ្លួន​បាត់​ដោយ​ទុក​ម៉ូតូ​នៅ​កន្លែងកើតហេតុ​ ។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រីឯ​ម៉ូតូ​ទាំង ពីរ ​គ្រឿង​កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​ ៕ (ប្រភព TV5)

ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ទៀត បណ្ដាលអោយ​បុរស​ម្នាក់​រងរបួស​បាក់ដៃ​ម្ខាង​