ឃាត់ខ្លួន ជនសង្ស័យម្នាក់ ប្រើប្រាស់ គ្រឿងញៀន

រតនៈគិរី៖ ជនសង្ស័យប្រើប្រាស់ និងចែកចាយនូវ សារធាតុញៀនម្នាក់ ត្រូវបាននគរបាល ជំនាញឃាត់ខ្លួន កាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦  កើកំណាត់ផ្លូវលេខ៧៨ មុខភោជនីយដ្ឋានរតនៈលីណា ស្ថិតក្នុងភូមិ អូរកន្សែង  សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគិរី ។

ជនសង្ស័យមានឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

ក្នុងប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាង មានម្យៅក្រាមពណ៌ស ចំនួន០១កញ្ចប់តូច លុយខ្មែរ ៨១០០រៀល  ទូរស័ព្ទដៃ ០១គ្រឿង និងកាបូបដៃ០១ ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាល ខេត្តរតនៈគិរី ដើម្បីបំពេញសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្ត៕

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ប្រើប្រាស់ គ្រឿងញៀន

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ប្រើប្រាស់ គ្រឿងញៀន