កំពូលភាពយន្ត ហូលីវូដ Star Wars: The Force Awakens រកបានចំណូល ដ៏អស្ចារ្យនៅ កម្ពុជា និងទូទាំងពិភពលោក

ភ្នំពេញ៖ ភាពយន្តហូលីវ៉ូដ ល្បីល្បាញ Star Wars: The Force Awakens ដែលបានចាក់បញ្ចាំង ក្នុងរោងភាពយន្តទូទាំង ពិភពលោកតាំងពី ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០១៥ បានទទួលការពេញនិយម យ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅកម្ពុជា ត្រឹមតែថ្ងៃដំបូង នៃការចាក់បញ្ចាំង ខ្សែភាពយន្តនេះ បានរកប្រាក់ចំណូល ដល់ទៅជាង ២ម៉ឺន ៣ពាន់ដុល្លារអាមេរិក ដែលនេះជាចំនួនដ៏ច្រើនកម្រមាន។

នៅសហរដ្ឋអាមេរិក ខ្សែភាពយន្តនេះបានទទួល ជោគជ័យយ៉ាងឆាប់រហ័ស ដោយត្រឹមតែ២១ម៉ោង ក្រោយការចាក់បញ្ចាំងប៉ុណ្ណោះ វាបានរកចំណូលដល់ទៅ ១០០ លានដុល្លារអាមេរិក ហើយត្រឹមតែ១៦ថ្ងៃ ចំណូលកើនឡើងដល់ ៧០០លានដុល្លារអាមេរិក ដែលបានយកឈ្នះ ខ្សែភាពយន្តហូលីវូដ Avatar ដែលធ្លាប់ជាខ្សែភាពយន្ត រកចំណូលបានច្រើនជាងគេបំផុត ។

ភាពយន្ត Star Wars: The Force Awakens បានផ្ដោតលើតួអង្គស្រី អាយុត្រឹម១៩ឆ្នាំ ឈ្មោះ Rey និងមនុស្សយន្ត BB-8 ដ៏ឆ្លាតនិងគួរឱ្យស្រឡាញ់។ អ្នកទស្សនានឹងទទួលបាន ទស្សនីយភាពអស្ចារ្យ នៃសង្គ្រាមរវាងពិភពស និងខ្មៅ ហើយនឹងអាចដឹងថាតើ Rey មានថាមពលអស្ចារ្យកម្រិតណា។ 

ការទស្សនាជា 3D និង 4DX គឺកាន់តែធ្វើឱ្យអ្នកទស្សនា បានឃើញនូវភាពអស្ចារ្យ និងសម្បើមនៃខ្សែភាពយន្តកាន់តែខ្លាំងឡើងថែមទៀត ហើយធ្វើឱ្យចង់តាមដានទស្សនា តាំងពីដើមរហូតដល់ចប់ និងមិនដាច់ចិត្តក្រោកចេញពីកៅអីឡើយ។ អ្នកទស្សនាមួយចំនួន បានទៅមើលខ្សែភាពយន្តនេះ ៣ទៅ៤ដង រួចទៅហើយ ហើយសម្រាប់អ្នកដែលមិនទាន់បានទស្សនា ក៏មិនគួររង់ចាំឱ្យខកខាន ពេលវេលាក្នុងការទៅទស្សនា ផ្ដិតយករូបភាពដ៏អស្ចារ្យ នៃខ្សែភាពយន្តហូលីវូដ ដ៏ធំល្បីល្បាញនេះផងដែរ។

“សូមឱ្យថាមពលដ៏អស្ចារ្យនេះនៅជាមួយអ្នកជានិច្ច May the force be with you.”

ទស្សនា Trailer នៅទីនេះ៖

កំពូលភាពយន្ត ហូលីវូដ Star Wars: The Force Awakens រកបានចំណូល ដ៏អស្ចារ្យនៅ កម្ពុជា និងទូទាំងពិភពលោក