ភាព​មាន​ការងារ​ធ្វើ​ក្នុង​សហរដ្ឋ​អា​មេ​រិច​កើន ​តែ​ប្រាក់​ឈ្នួល​នៅ​ថេរ​!

​ភាព​មាន​ការងារ​ធ្វើ​ក្នុង​សហរដ្ឋ​អា​មេ​រិច​និង​ចក្រភព​អង់គ្លេស​មានការ​កើនឡើង ចំនួន ៣០​ម៉ឺ​ុ​ន​ការងារ កាលពី​ខែធ្នូ​ឆ្នាំ ២០១៥ ប៉ុន្តែ​ថ្លៃឈ្នួល​និង​ប្រាក់ខែ​ស្ថិតក្នុង​សភាព​ធម្មតា​។​
​វា​ដូចជា​ទិន្នន័យ​មួយ​ប្រសើរ​សម្រាប់​ចុងឆ្នាំ ២០១៥ និង​សង្ឃឹមថា​និង​មានការ​កើនឡើង​ជា​បន្ត​ទៀត​នៅ​ខែ បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០១៦​។

​ពិត​ហើយ​កន្លងមក​អត្រា​អត់​ការងារ​ធ្វើ​នៅក្នុង​សហរដ្ឋ​អា​មេ​រិច មាន​អត្រា ៥% ហើយ​សញ្ញា​នៃ​ការ​កើន ឡើង​នេះ​គឺជា​ក្តីសង្ឃឹម សម្រាប់​ទីផ្សារពលកម្ម​វិល​មក​សភាព​ប្រក្រតី​ឡើងវិញ​។​

​អ្វីដែល​មិនអាច​ជៀសបាន​គឺ សហព័ន្ធ​ធន​បម្រុង (Federal Reserve)​អាច​នឹង​ដើរ​យឺត​បន្តិច​ក្នុងការ​តម្លើង​អត្រា​ការប្រាក់ ទៅនឹង​តម្លៃ​នៃ​ការខ្ចីប្រាក់ ខ្ពស់ជាង Wall Street បាន​រំពឹង​។ គេ​រំពឹងថា អត្រា​ការប្រាក់​នឹងត្រូវ​បង្កើន ជាថ្មី​ម្តងទៀត​ក្នុង​ខែ​មិនា ឆ្នាំ ២០១៦​ខាងមុខនេះ​។​

​សហព័ន្ធ​ធន​បំរុង នឹង​ពិនិត្យមើល​លើ​អត្រា​នៃ​ភាព​មានការ​ងារ​ធ្វើ​នៅក្នុង​សហរដ្ឋ​អា​មេ​រិច ប៉ុន្តែ​ក៏​នឹង​ផ្តោត ការយកចិត្តទុកដាក់​លើ​ប្រាក់កម្រៃ​ពលកម្ម​ផងដែរ​។ អត្រា​ឈ្នួល​ក្នុង​មួយ​ម៉ោង មានតម្លៃ​ទាប គឺ​កើន​បានតែ ២,៥%​ប៉ុណ្ណោះ​តែ​ក្នុង​ខែធ្នូ បើ​គិត​ចាប់តាំងពី​ដើមឆ្នាំ ២០១៥​មក គឺ​ទាប​ជាង​អ្វីដែល Wall Street បាន​រំពឹង​។

ក្នុងន័យនេះ​គេ​អាច​សរុប​បាន​ថា សហរដ្ឋ​អា​មេ​រិច និង​ចក្រភព​អង់គ្លេស​គឺមាន​សភាព​ដូចគ្នា គឺមាន​កំណើន នៃ​ភាព​មានការ​ងារ​ធ្វើ តែ​ប្រាក់​ឈ្នួល​នៅមានកម្រិត​ទាប​ដដែល ដែល​ប្រការនេះ​បានធ្វើអោយ អ្នករៀបចំ គោលនយោបាយ កំពុងមាន​ការងឿងឆ្ងល់​ថា​តែ​គួរ​ធ្វើ​អ្វី​បន្តទៀត​៕សុផល

  • ភាព​មាន​ការងារ​ធ្វើ​ក្នុង​សហរដ្ឋ​អា​មេ​រិច​កើន ​តែ​ប្រាក់​ឈ្នួល​នៅ​ថេរ​!已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/01/09  Category:​អន្តរជាតិ