ក្រោម​ប្រតិបត្តិការ​បង្ហូរឈាម ស្តេច​គ្រឿងញៀន El Chapo ត្រូវបាន​ចាប់ខ្លួន​ឡើងវិញ​

លោក​ប្រធាន​ធិបតី​ម៉ិ​ក​ស៊ិ​ក Enrique Peña Nieto បានប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​០៨​ខែមករា ម្សិលមិញ​តាមរយៈ​គណនី Twitter ថា ស្តេច​គ្រឿង​ដ៏​ល្បីឈ្មោះ​អាក្រក់​បំផុត​របស់​ពិភពលោក លោក Joaquín Guzmán Loera ត្រូវបាន​ចាប់ខ្លួន និង​កំពុង​ស្ថិតក្រោម​ការឃុំ​ឃាំង​របស់​ប៉ូលិស​ម៉ិ​ក​ស៊ិ​ក​ហើយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The World Post​។

​លោក Joaquín Guzmán Loera ដែល​ត្រូវបាន​ស្គាល់​ថា El Chapo ត្រូវបាន​ប៉ូលិស​សហព័ន្ធ​ម៉ិ​ក​ស៊ិ​ក​ចាប់ខ្លួនបាន​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នៅ​ទីក្រុង Los Mochis  នៃ រដ្ឋ​Sinaloa ដែលជា​ទីកន្លែង​កំណើត​របស់លោក​។ ការឈាន​មកដល់​ការចាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​ដ៏​ល្បីឈ្មោះ​រូបនេះ​ដោយ​ជោគជ័យ​ធ្វើ ឡើង​ក្រោម​ប្រតិបត្តិការ​បង្ហូរឈាម​ដែលមាន​កិច្ចសហការ​ពី​កង​ម្លាំ​ង​ប៉ូលិស និង​ទាហានជើងទឹក ម៉ិ​ក​ស៊ិ​ក​ជា​យូរ​ថ្ងៃខែ​មកហើយ​។​

បើតាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ពជើងទឹក​ម៉ិ​ក​ស៊ិ​ក យ៉ាងហោចណាស់​មាន​មនុស្ស​ស្លាប់​ប្រាំ​នាក់ ដោយសារ​ការប៉ះទង្គិច​គ្នា​ក្នុងអំឡុងពេល​នៃ​ប្រតិបត្តិការ និង​ប្រាំមួយ​នាក់ ត្រូវបាន​ចាប់ខ្លួន​។

សូមបញ្ជាក់​ផងដែរ​ថា លោក Joaquín Guzmán Loera ចាប់ផ្តើម​ធ្វើ​ជំនួញ​គ្រឿងញៀន និង​បាន​ចែក ចាយ​គ្រឿងញៀន​ពី​ក្នុងប្រទេស រហូតដល់​ឆ្លង​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​តាំងពី​ឆ្នាំ​១៩៨០​។ ហើយ​ក្រោយមក​លោក បាន​ក្លាយជា​ស្តេច​គ្រឿងញៀន​ដ៏​មាន​ឥទ្ធិពល និង​មាន​បំផុត​ក្នុងប្រទេស និង​ពិភពលោក​។

ជា​ស្តេច​គ្រឿងញៀន​ដែល​ល្បីឈ្មោះ​អាក្រក់​បំផុត​របស់​ពិភពលោក លោក El Chapo ត្រូវ​ប៉ូលិស​ចាប់ ខ្លួន​បានជា​ច្រើនលើក​មកហើយ​។ ក្នុងនោះ លើកដំបូង​លោក ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅក្នុង​ប្រទេស ក្វា​តេ​ម៉ា​ឡា​នៅ​ឆ្នាំ​១៩៩៣ ហើយ ត្រូវធ្វើ​បត្យាប័ន​បញ្ជូនមក​ម៉ិ​ក​ស៊ិ​ក​វិញ​។ តែ​នៅ​ឆ្នាំ​២០០១ ឧក្រិដ្ឋជន រូបនេះ បានគេច​ខ្លួន​ចេញពី​គុក​។ ឆ្នាំ​២០១៤ El Chapo ត្រូវបាន​ចាប់ខ្លួន​ជាថ្មី តែ នៅ​កក្កដា ឆ្នាំ​២០១៥ El Chapo បានគេច​ខ្លួន​ម្តងទៀត​តាមរយៈ​ផ្លូវ​ក្រោម​ដី​។​

ជុំវិញ​ការចាប់ខ្លួន​ឧក្រិដ្ឋជន​គ្រឿងញៀន​ដ៏​មាន​ឥទ្ធិពល​របស់​ពិភពលោក នេះដែរ ក៏​ត្រូវបាន​រដ្ឋាភិបាល អាមេរិក​សុំ​ធ្វើ​បត្យាប័ន​បញ្ជូន​ទៅកាន់​អាមេរិក​ផងដែរ​។ នោះ ក៏​ព្រោះតែ គេ​ខ្លាច​ឧក្រិដ្ឋជន​រូបនេះ អាច នឹងមាន​លទ្ធភាព​ក្នុង​គេចខ្លួន​សារជាថ្មី​។ យ៉ាងណាក៏ដោយ សំណើ​បត្យាប័ន​នេះ មិនទាន់​មានការ ឆ្លើយតប​នៅឡើយ​នោះទេ​៕ 

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​