ក្នុងប្រអប់ iPhone 7 ជំនាន់ក្រោយនេះ នឹងមានឧបករណ៍ថ្មីពិសេសមកជាមួយ?

ក្នុងប្រអប់ iPhone 7 ជំនាន់ក្រោយនេះ នឹងមានឧបករណ៍ថ្មីពិសេសមកជាមួយ?

បើយោងតាមគេហទំព័រ 9to5Mac បានប្រាប់ឱ្យដឹងថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Apple បាននឹងកំពុងរៀបចំសំរាប់ការបន្ថែមនូវប្រភេទកាសត្រចៀក ជំនាន់ថ្មីមួយ (Wireless Earphone) ឫយើងធ្លាប់តែហៅថា កាស Bluetooth មកជាមួយស្រាប់ នៅក្នុងប្រអប់របស់ iPhone 7. ស្របទៅតាមរូបភាព Concept ដែលបានបង្ហាញដូចខាងក្រោម និងព័ត៌មានអំពីការលុបចោលនូវរន្ធដោតកាស សំរាប់ទូរស័ព្ទជំនាន់ក្រោយនោះ ដូច្នេះយើងអាចដឹងកាន់តែច្បាស់ថា iPhone 7 នឹងមានឧបករណ៍ថ្មីនោះ មកជាមួយនៅក្នុងប្រអប់។ ដោយឡែកប្រភេទកាសនោះ ក៏ត្រូវបានគេបង្ហើបប្រាប់ឱ្យដឹងថា នឹងមានបច្ចេកវិទ្យាពិសេសគឺការទប់ស្កាត់សំលេងរំខានពីខាងក្រៅ ដែលទទួលបានផ្គត់ផ្គង់ពីក្រុមហ៊ុន Wolfson Microelectronics. ដូច្នេះហើយ នេះក៏ជាជាលក្ខណៈពិសេសថ្មីមួយទៀត ដែលគ្រប់គ្នាត្រូវតែដឹងច្បាស់អំពីស្មាតហ្វូនជំនាន់ចុងក្រោយ iPhone 7.

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ក្នុងប្រអប់ iPhone 7 ជំនាន់ក្រោយនេះ នឹងមានឧបករណ៍ថ្មីពិសេសមកជាមួយ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ក្នុងប្រអប់ iPhone 7 ជំនាន់ក្រោយនេះ នឹងមានឧបករណ៍ថ្មីពិសេសមកជាមួយ?

ចុះថ្ងៃទី 09 ខែមករា ឆ្នាំ 2016 ម៉ោង 10:45 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

ក្នុងប្រអប់ iPhone 7 ជំនាន់ក្រោយនេះ នឹងមានឧបករណ៍ថ្មីពិសេសមកជាមួយ?