ស្មាតហ្វូន Xiaomi Redmi 3 នឹងចេញមកជាមួយនឹងថាមពលថ្មដ៏ធំ 4,100 មីលីអំពែ

ស្មាតហ្វូន Xiaomi Redmi 3 នឹងចេញមកជាមួយនឹងថាមពលថ្មដ៏ធំ 4,100 មីលីអំពែ

មួយថ្ងៃក្រោយមកបន្ទាប់ពីបានបង្ហាញនូវទំហំស្គ្រីន និងកាលបរិច្ឆេទបង្ហាញខ្លូនរបស់ស្មាតហ្វូន Redmi 3 ក្រុមហ៊ុន Xiaomi បានប្រកាស បន្ថែមទៀតថា ស្មាតហ្វូន Redmi 3 នឹងនាំមកនូវថាមពលថ្មដ៏ធំគឺ 4,100 មីលីអំពែ ដើម្បីអោយការប្រើប្រាស់កាន់តែបានយូរ ហើយសេចក្តី ប្រកាសនេះគឺមានប្រភពចេញមកពីគេហទំព័រ Weibo ។ នៅក្នុងសេចក្តីប្រកាសនៅលើគេហទំព័រ Weibo ក្រុមហ៊ុន Xiaomi ក៏បានបញ្ជាក់ ផងដែរថា បើទោះជាស្មាតហ្វូននេះមានថាមពលថ្មដ៏ធំ ដោយប្រើបច្ចេកវិទ្យា high energy density វាថែមទាំងមានរាងដ៏ស្តើងគួរអោយទាក់ ទាញទៀតផងដែរ ។ លក្ខណៈសម្បត្តិមួយចំនួនដែលចេញជាផ្លូវការរបស់ស្មាតហ្វូន Xiaomi Redmi 3 វាមានទំហំអេក្រង់ 5.0 អ៊ីង និង មានថាមពលថ្ម 4,100 មីលីអំពែ ហើយអ្វីដែលពិសេសនោះគឺតួខ្លួនរបស់វាត្រូវបានឡើងពីលោហៈធាតុយ៉ាងរឹងមាំ ដែលធននឹងការធ្លាក់ ការសង្កត់ ជាដើម ។ ចំនែកពាក្យចចាមអារាមមួយចំនួនបាននិយាយថា ស្មាតហ្វូននេះដើរដោយបន្ទះឈីប Snapdragon 616 SoC, មានរ៉េម ទំហំ 2 ជីកាបៃ និងមេម៉ូរីក្នុងម៉ាស៊ីនទំហំ 16 ជីកាបៃ, ហើយមានកាមេរ៉ាក្រោយទំហំ 13 មេកាភិចសែល និងកាមេរ៉ាមុខទំហំ 5 មេកាភិចសែល, វាដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1.1 Lollipop ។ ស្មាតហ្វូន Xiaomi Redmi 3 នេះនឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ក្រោយ គឺនៅ ថ្ងៃទី12 ខែមករា នេះហើយ ។

ស្មាតហ្វូន Xiaomi Redmi 3 នឹងចេញមកជាមួយនឹងថាមពលថ្មដ៏ធំ 4,100 មីលីអំពែ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ស្មាតហ្វូន Xiaomi Redmi 3 នឹងចេញមកជាមួយនឹងថាមពលថ្មដ៏ធំ 4,100 មីលីអំពែ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ស្មាតហ្វូន Xiaomi Redmi 3 នឹងចេញមកជាមួយនឹងថាមពលថ្មដ៏ធំ 4,100 មីលីអំពែ

ចុះថ្ងៃទី 09 ខែមករា ឆ្នាំ 2016 ម៉ោង 11:11 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ