រថភ្លើង​ដឹក​​អ្នកដំណើរ​​ពី​ភ្នំពេញ​​ទៅ​ខេត្ត​ព្រះសីហនុ​​ចាប់ផ្តើម​​បើក​ដំណើរ​ការ​ឡើងវិញ​​ហើយ​​

រថភ្លើង​ដឹក​​អ្នកដំណើរ​​ពី​ភ្នំពេញ​​ទៅ​ខេត្ត​ព្រះសីហនុ​​ចាប់ផ្តើម​​បើក​ដំណើរ​ការ​ឡើងវិញ​​ហើយ​​

បន្ទាប់​ពី​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​បាន​ផ្អាក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវនេះ​បាន​ចាប់​ដំណើរការ​ឡើងវិញ​ហើយ​នៅ​ដើមឆ្នាំ​២០១៦​នេះ​។ លោក RUSSEL TIZON មន្ត្រី​ផ្នែក​សេវាកម្ម​អតិថិជន​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​រេល​វេ​បាន​បញ្ជាក់ថា ការ​ចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅកាន់​ក្រុងព្រះសីហនុ និង​ពី​ខេត្ត​ព្រះសីហនុ​មកកាន់​ភ្នំពេញ​ប្រើ រយៈពេល ៨​ម៉ោង​ផ្លូវដែក​មាន​ចម្ងាយ​២៦០​គីឡូម៉ែត្រ ហើយ​បើក​ក្នុង​ល្បឿន ៣៥​គីឡូម៉ែត្រ​ក្នុង ១​ម៉ោង​។​

 

​លោក​បាន​បញ្ជាក់ទៀតថា​ការបើក​ដំណើរការ​ឡើងវិញ​នេះ គឺ​ផ្តោត​សំខាន់​លើ​ភ្ញៀវទេសចរ​ដើម្បី​ភ្ញៀវទេសចរ មើលឃើញ​ទេសភាព​ធម្មជាតិ​ស្រស់​ស្អាត​តាម​បណ្តា​ខេត្ត​នានា​ពី​ភ្នំពេញ​ទៅដល់​ខេត្ត​ជាប់​មាត់សមុទ្រ ព្រមទាំង​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរ​តាម​ផ្លូវ​ជាតិ​ទៀត​ផង​។ លោក​បាន​បញ្ជាក់ថា បើសិន​ការធ្វើដំណើរ​ដោយ​រថភ្លើង​បានល្អ ក្រុមហ៊ុន​រ៉ូយ៉ាល់​រេល​វេ​គ្រោង​បើក​ការដឹកជញ្ជូ​ន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ដោយ​កាត់​តាម​ខេត្ត​តាកែវ និង​ខេត្ត​កំពត​។ នេះ​បើ​តាម​សារព័ត៌មាន​Akp៕

 

រថភ្លើង​ដឹក​​អ្នកដំណើរ​​ពី​ភ្នំពេញ​​ទៅ​ខេត្ត​ព្រះសីហនុ​​ចាប់ផ្តើម​​បើក​ដំណើរ​ការ​ឡើងវិញ​​ហើយ​​

 

អត្ថបទ៖ លាង​ធីតា
ប្រភព៖ Vayofm.com