David Beckham ផ្ញើសារទៅកាន់ ក្មេងស្រីកើត មហារីកសុដន់ ដើម្បីអបអរ ខួបកំណើតនាង

ឡុងដ៏៖ អតីតតារា បាល់ទាត់អង់គ្លេស លោក David Beckham បានផ្ញើសារជាវីដេអូមួយ  ដែលចាត់ទុកជាសារមាស ទៅកាន់ក្មេងស្រីម្នាក់ ដែលកំពុងរស់នៅជាមួយ នឹងជំងឺមហារីកសុដន់ ចំថ្ងៃខួបកំណើតរបស់នាង។ នេះបើយោង តាមសារព័ត៌មាន Mirror បានចុះផ្សាយ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦។
ក្មេងស្រី Evie McClean អាយុ ១០ឆ្នាំ បានទទួលសារជាវីដេអូ ពីអតីតខ្សែបម្រើឆ្នើម ក្លឹបបិសាចក្រហម Manchester United  បន្ទាប់ពីនាងបាន ធ្វើខួបកំណើត នៅក្នុងមន្ទីរពេទ្យ ។
សារនេះ បានធ្វើឲ្យក្មេងស្រី ដែលកំពុងមាន មហារីកសុដន់ សប្បាយចិត្ត ជាពន់ពេក វាហាក់ដូចជា អតីតកីឡាករ David Beckham  មកចូលរួមខួបកំណើត របស់នាងដែរ ។
ក្រៅពីតារាឆ្នើមខាងលើ នៅមានម្ចាស់ជយលាភី X Factor លោក Louisa Johnson និង Peter Andre ផងដែរ។
ក្នុងវីដេអូដែល Beckham បានផ្ញើទៅកាន់ ក្មេងស្រីដែលរស់នៅ ជាមួយនឹងជំងឺមហារីក ដោយ រៀបរាប់ថា «រីករាយខួបកំណើត និង រីកបុណ្យណូអែល» ។  តារារូបនេះបានផ្ញើសារបន្តថា «សួរស្តី Evie McClean ខ្ញុំដឹងថាអ្នកកំពុងធ្វើខួបកំណើតនៅមន្ទីរពេទ្យ   ហើយសង្ឈឹមថាអ្នកនឹង ទទួលបាននូវអ្វីដ៏អស្ចារ្យ ក្នុងថ្ងៃណូអែល  អ្នកជាក្មេងស្រីក្លាហាន ហើយមនុស្សជាច្រើន មានមោទនភាព ជាមួយនឹងអ្នក» ។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖